AC Milan តាម​ស្មើ​ចុង​ម៉ោង​នៅ​ទឹកដី Man Utd ១-១ ជើង​ទី១ វគ្គ ១៦ក្រុម Europa League

2021/04/27 09:59:58 am        132

​​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ខក​ឱកាស​ជ័យជំនះ​ក្នុង​ជើង​ទី១ នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ UEFA Europa League វគ្គ ១៦ក្រុម​ចុងក្រោយ បន្ទាប់ពី​ស្មើគ្នា ១-១ ក្នុង​ទឹកដី​ខ្លួនឯង​ទល់នឹង​ក្រុម​អ៊ីតាលី AC Milan​។

​​Amad Diallo ដែល​ទិញ​ពី Atalanta​ គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​នាំ​មុខមុន​នៅ​នាទី​ទី៥០ ក្នុង​វគ្គ​ទី២ ដែល​ធ្វើ​ឲ្យគេ​ក្លាយជា​កីឡាករ​ក្មេង​បំផុត ​មិនមែន​ជនជាតិ​អង់គ្លេស​វ័យ ១៨ឆ្នាំ ២៤៣ថ្ងៃដែល​រក​គ្រាប់​បាល់​បានឲ្យ Manchester United ក្នុងការ​ប្រកួត​ក្របខណ្ឌ​អឺរ៉ុប​។ ​យ៉ាង​ណា​ក្តី​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់ Amad Diallo មិនមែនជា​គ្រាប់​ជ័យជំនះ​របស់ Manchester United ឡើយ​ពោលគឺ​នាទី​ទី៩០+២ ទៅហើយ​ក្រុម​ភ្ញៀវ AC Milan រកបាន​គ្រាប់​តាម​ស្មើ​បាន​សំរាប់​ដោយ Simon Kjaer​ ដែលជា​គ្រាប់​ក្រៅ​ដី​ដ៏​មាន​សារសំខាន់​។ ​​Manchester United នឹងត្រូវ​ត្រលប់​ទៅ​ទឹកដី San Siro ប្រទេស​អ៊ីតាលី​វិញ​ជើង​ទី២ សប្តាហ៍​ក្រោយ ខណៈ Manche​s​ter United មាន​ប្រវត្តិ​ឈ្នះ​តែ ១​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការជួបគ្នា​ជាមួយ AC Milan នៅ​ក្របខណ្ឌ​អឺរ៉ូប ៥លើកចុងក្រោយ​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត Arsenal រកបាន​ជ័យជំនះ​ក្រៅ​ដី​យ៉ាង​អស្ចារ្យ​ លើ​ក្រុម​ម្ចាស់ផ្ទះ​ក្រិ​ក Olympiakos ៣-១​។ ​​Martin Odegaard ​ជា​អ្នកបើក​ការនាំ​មុខមុន​ឲ្យ Arsenal នៅ​នាទី​ទី៣៤ មុន​ពេលដែល​ម្ចាស់ផ្ទះ​ក្រិ​ក​តាម​ស្មើនៅ​វគ្គ​ទី២ នាទី​ទី៥៨ ដោយ Youssef El Arabi​។

​​ពីរ​គ្រាប់​ចុង​ម៉ោង​របស់ Gabriel និង Mohamed Elneny​ ធ្វើឲ្យ​ក្រុម​របស់លោក Mikel Arteta ​ទទួលបាន​ជ័យជំនះ​កក់​កៅ ៣-១ មុន​ត្រលប់​ទៅ​ទឹកដី Emirate របស់​ខ្លូន​វិញ​សប្តាហ៍​ក្រោយ​។ ​​ចំណែក​ក្រុម​អង់គ្លេស​មួយទៀត Tottenham Hotpsur ​ក៏​រកបាន​ជ័យជំនះ​ក្នុង​ជើង​ទី១ នេះដែរ​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ Dinamo Zagreb ២-០ ដោយ​ពីរ​គ្រាប់​ម្នាក់​របស់​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane​។ ​​លទ្ធផល​ផ្សេងទៀត​រួមមាន Roma ៣-០ Shakhtar Donetsk, Grenada ២-០ Molde, Ajax ៣-០ Young Boys, Dynamo Kyiv ០-២ Villarreal និង Slavia Prague ១-១ Rangers៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm