CMACរកឃើញគ្រាប់បែកផ្សែងមិនទាន់ផ្ទុះដែលទាហានថៃបាញ់នៅវាលស្រែពលរដ្ឋនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

2025/08/15 01:55:20 am        559

ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានប្រកាសឲ្យដឹងថាមន្រ្តីជំនាញរបស់អង្គភាពCMAC នៅថ្ងៃទី១៤ ខែសីហានេះបានរក ឃើញគ្រាប់បែកផ្សែងមិនទាន់ផ្ទុះ ដែលទាហានថៃបានបាញ់ចូលមកកម្ពុជាកាលពីកន្លងទៅ នៅវាលស្រែរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនមេត្តាប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះផងដែរ។

 តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់នាព្រលបថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា«កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម!។ កម្លាំងជំនាញបានប្រទះឃើញគ្រាប់បែកផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ»។  

ឯកឧត្តមហេង រតនា បានបញ្ជាក់ឲ្យដឹងទៀតថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ យ៉ាងណាក៏ដោយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់កម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMACជាបន្ទាន់ផងដែរ ដើម្បីចាត់វិធានការសុវត្ថិភាពជូន។

សូមបញ្ជាក់ថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ ចំនួន១.៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84ចំនួន១០គ្រាប់ប៉ុន្តែផ្ទុះត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ហើយមន្រ្តីCMACកំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញា ដើម្បីបោសសម្អាតកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ នេះតាមឯកឧត្តម ហេង រតនា ដែលបានឲ្យដឹងកាលពីកន្លងទៅនេះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm