ជប៉ុនប្រកាសផ្តល់ជំនួយជិត២លានដុល្លារសម្រាប់ឆ្លើយតបតម្រូវការសង្រ្គោះបន្ទាន់​នៅតំបន់ព្រំដែនកម្ពុជានិងថៃ

2025/08/15 05:08:30 pm        222

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងផ្តល់​ជំនួយ​ឥត​សំណង​ជិត​ ២​លាន​ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ធ្វើការឆ្លើយតប​តម្រូវ​ការ​មនុស្ស​ធម៌​ជា​បន្ទាន់​នៅ​តាម​​តំបន់​ព្រំដែនកម្ពុជា និងថៃ ហើយជា​មួយ​គ្នា​នេះ​ឯក​ឧត្តម​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ក៏​បាន​បង្ហាញ​ការ​គ្រាំគ្រា​ចិត្ត​ជាពន់​ពេក​ចំពោះ​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​តាម​ព្រំដែន​កម្ពុជា​ក្រោយ​មាន​ការ​ប៉ះទ​ង្គិច​គ្នា​រវាងកងទ័ពកម្ពុជា និងថៃនោះ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ូអិណុ បានបង្ហោះតា​ម​ផេក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ជប៉ុ​ន​ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា រដ្ឋាភិបាលជប៉ុន​បាន​សម្រេច​ផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លាន​ដុល្លារអាមេរិក ដើម្បីឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​មនុស្ស​ធ​ម៌ជា​បន្ទាន់​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-ថៃ។

តាមឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានឲ្យដឹងដែរថាក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុន​នឹង​អនុវត្ត​នូវ​ជំនួយ​មនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រក​បណ្តោះ​អាសន្ន​ជា​ដើម​ តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូល​និធិ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​កុមារ (យូនីសេហ្វ)។

តាមរយៈផេកផ្លូវការនេះឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានលើកឡើងទៀតថា«រដ្ឋាភិបាលជប៉ុនគាំទ្រ​យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយ​សង្ឃឹម​ថា​នឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​លំបាករបស់អ្នកដែលរងគ្រោះ»។

ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមទៀតថា«ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុ​ព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមាន​ការ​គ្រាំគ្រា​ចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្ត​ខិត​ខំ​ប្រឹង​ប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រ​ង​គ្រោះនៅក្នុ​ង​ប្រទេស​កម្ពុជា»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm