វិស័យឯកជន៖ ការនាំចេញទំនិញកម្ពុជានឹងកើនឡើងកាន់ខ្លាំង គាំទ្រ​ដល់​កំណើន​នៃ​សេដ្ឋកិច្ចជាតិ

2025/08/15 05:58:25 pm        231

វិស័យឯកជន រំពឹងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស​ការនាំ​ទៅ​សហរដ្ឋ​អាមេរិក នឹងជួយដល់ កំណើននៃការនាំចេញរបស់កម្ពុជា គាំទ្រដោយ​កំលាំង​ផលិត​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ក្លា ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងស្រូបការ វិនិយោគ។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិនិយោគ និងការនាំចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញការវិនិយោគឃើញថា នៅ​ក្នុង​រយៈ​ពេលជាង២ឆ្នាំចុងក្រោយនេះ កម្ពុជាបានស្រូបយក ឱកាសវិនិយោគ​នៅ​លើ​វិស័យ​ផ្សេង​ៗ​កាន់​តែច្រើន ជាពិសេសក្នុងពេលបច្នុប្បន្ន, វិនិយោគិនបរទេសបានកំពុងហូរចូលមកបណ្តាក់ទុន ជា​បន្ត​បន្ទាប់ ការវិនិយោគភាគច្រើននៅលើវិស័យឧស្សាហកម្ម ផលិតសម្រាប់បម្រើទីផ្សារនាំចេញ និង​ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយ ផ្នែកផងដែរ។

ឯកឧត្តម បន្តថា ទាក់ទងការនាំចេញវិញ ឃើញថា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ការ​នំាំ​ចេញ​ទំនិញរបស់ កម្ពុជា បានហក់ឡើងវិញជាបន្តបន្ទាប់ ក្នុងនោះទីផ្សារ​អាមេរិក​បាន​គាំទ្រ​ដល់ការ​នាំ​ចេញទំនិញរបស់កម្ពុជា ហើយទីផ្សារនេះ នឹងស្រូប យកទំនិញរបស់​កម្ពុជា​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់ពន្ធបដិកានៅត្រឹម ១៩ ភាគរយ ដែលជាអត្រា មួយ​ទាបសមរម្យ បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ការណ៍នេះ, នឹងជំរុញ​ដល់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​បន្ថែម។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ទីផ្សារអាមេរិក គឺ​ជា​ទីផ្សារឈានមុខ នៃការនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះចំពោះ​ការ​បន្ទូ​បន្ថយ​ពន្ធ​បដិកា​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាការនឹកស្មានមិនដល់ ដែលនេះបង្ហាញឱ្យឃើញថា លោក​ប្រធានាធីបតី ដូណាត្រំា គឺមានបេះដូងសម្រាប់ប្រជាជនខ្មែរ ជាពិសេសជួយ​ដល់​ការ​ប្រកួត​ប្រជែង​​របស់កម្ពុជាបន្ថែម។ ឧកញ៉ាបណ្ឌិត បន្តថា ឥឡូវយើង​ទទួល​បាន​ពន្ធ​បដិកា​ក្នុង​អត្រា​មួយ​សមរម្យ​ហើយ​ តែយើងត្រូវការកម្លាំងផលិត ក្នុងស្រុកបន្ថែម ដើម្បីជំរុញដល់​កា​រ​នាំ​ចេញ​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់លាន ដុល្លារ កើន ១៦ ភាគ​រយ​ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់ជាង១៩ ពាន់លានដុល្លារ កើនជាង១៦ ភាគរយ បើ​ធៀប​រយៈ​ពេល ដូចគ្នានិងឆ្នាំ២០២៤ ។ ចំណែកការនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅ​ក្នុង​រយៈ​ពេល​នេះដែរ មានទឹកប្រាក់ជិត ៧ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ និងការនាំ​ចូល​ពី​អាមេរិក​មក​កម្ពុជា មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជិត ៣១ ភាគរយ បើធៀបរយៈ ពេល​ដូច​គ្នា និងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm