រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកទៅវិញទៅមក នៅមុនជំនួបកំពូលរវាងលោក Trump-Putin

2025/08/15 06:06:42 pm        131

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូឈ្លើយសឹកសង្រ្គាមចំនួន ៨៤នាក់ រៀងៗខ្លួននៅថ្ងៃព្រហស្បតិ៍ (១៤ សីហា) នៅមុនពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បើកជំនួបកំពូលនៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រនេះ។

ទីក្រុងគីវនិយាយថា ជនជាតិអ៊ុយក្រែនដែលត្រូវដោះលែងនោះ រួមមានអ្នកជាប់ឃុំរយៈពេលយូរ និង "អ្នកការពារ Mariupol" ដែលជាទីក្រុងកំពង់ផែអ៊ុយក្រែន ដែលធ្លាក់ទៅក្នុងដៃកងកម្លាំងរុស្ស៊ី កាលឆ្នាំ២០២២ បន្ទាប់ពីការឡោមព័ទ្ធជិត ៣ខែ។

ភាគីទាំងពីរបានបញ្ជាក់ពីការផ្លាស់ប្តូរអ្នកទោសចំនួន ៨៤នាក់នេះ ដែលជាការដោះដូរចុងក្រោយបង្អស់ ក្នុងយុទ្ធនាការដោះលែងឈ្លើយសឹកទៅវិញទៅមករាប់ពាន់នាក់ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា អេមីរ៉ាតអារ៉ាប់រួមបានសម្រុះសម្រួលការផ្លាស់ប្តូរនេះ ហើយថា បុគ្គលិករុស្ស៊ីដែលត្រូវដោះលែង កំពុងទទួលបាន "ជំនួយផ្លូវចិត្ត និងវេជ្ជសាស្ត្រ"។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្នុងចំណោមឈ្លើយសឹកដែលត្រូវដោះដូរនោះគឺមាន "ទាំងបុគ្គលិកយោធា និងជនស៊ីវិល" ដែលខ្លះត្រូវបាន "ឃុំឃាំងដោយរុស្ស៊ី តាំងតែពីឆ្នាំ២០១៤, ២០១៦, និង២០១៧ មក"។

ការដោះដូរអ្នកទោសទ្រង់ទ្រាយធំបន្តបន្ទាប់បែបនេះគឺជាលទ្ធផលជាក់ស្តែងតែមួយគត់ពីកិច្ចចរចាសន្តិភាពចំនួន ៣ជុំនាពេលកន្លងមករវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ចន្លោះខែឧសភា ដល់ខែកក្កដា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm