យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Alexander Darchiev បានទៅដល់រដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក រួចរាល់ហើយ សម្រាប់កិច្ចប្រជុំកំពូលដែលពិភពលោកទន្ទឹងរង់ចាំរវាងមេដឹកនាំរុស្ស៊ី-អាមេរិក នៅថ្ងៃសុក្រ ១៥ សីហា នេះ។

ចំណែកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin វិញ បានចេញដំណើរទៅដល់ក្រុង Magadan ដែលជាទីក្រុងកំពង់ផែនៅភាគខាងកើតប្រទេសរុស្ស៊ី នៅក្នុងដំណើររបស់លោកទៅកាន់រដ្ឋអាឡាស្កា នេះបើយោងតាមសារព័ត៌មានរុស្ស៊ី៕
