ទីផ្សារភាគហ៊ុន Wall Street របស់សហរដ្ឋអាមេរិក បានបិទបញ្ចប់ការជួញដូរដោយមានការប្រែប្រួលតិចតួចកាលពីថ្ងៃព្រហស្បតិ៍ ១៤ សីហា ខណៈទីផ្សារនានាបានទទួលគ្រប់របាយការណ៍អតផរណាដែលមិនជាទីគាប់ចិត្តស្របពេលតម្លៃប្រេងបានហក់ឡើងខ្ពស់នៅមុនកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីលើបញ្ហាអ៊ុយក្រែន។

សន្ទស្សន៍តម្លៃក្រុមហ៊ុនផលិតប្រេងបានកើនឡើង ០,៩% ធៀបនឹងខែមុន ជាចំនួនច្រើនជាងដែលក្រុមអ្នកវិភាគបានរំពឹងទុក បន្ទាប់ពីការចាប់ផ្ដើមទិន្នន័យតម្លៃអ្នកប្រើប្រាស់នៅដើមសប្តាហ៍នេះ។
លោក Chris Zaccarelli ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Northlight Asset Management ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ការកើនឡើងដ៏ធំនៅក្នុងសន្ទស្សន៍តម្លៃក្រុមហ៊ុនផលិតប្រេង(PPI)បង្ហាញថាអតិផរណាកំពុងកើនឡើងតាមរយៈសេដ្ឋកិច្ច ទោះបីជាមិនទាន់ត្រូវបានទទួលអារម្មណ៍ដោយអ្នកប្រើប្រាស់ក៏ដោយ ។
នៅអឺរ៉ុប ទីផ្សារភាគហ៊ុនសំខាន់ៗនៅទីក្រុងប៉ារីស ហ្វ្រែងហ្វើត និងទីក្រុងឡុងដ៍្រ បានចុះបញ្ជីតួលេខវិជ្ជមានក្នុងពេលបិទការជួញដូរ។
ផ្សារភាគហ៊ុនឡុងដ៍្របានត្រលប់មកពណ៌បៃតងវិញពីការធ្លាក់ចុះកាលពីកន្លងទៅ ខណៈទិន្នន័យបានបង្ហាញថាសេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះនៅក្នុងត្រីមាសទីពីរ ទោះបីជាតិចជាងការបារម្ភក៏ដោយ នៅពេលការដំឡើងពន្ធរបស់លោក Trump ចូលជាធរមាន។
ទន្ទឹមនឹងនេះដែរ តម្លៃប្រេងបានបញ្ចប់ការជួញដូរក្នុងរង្វង់ ២% ខណៈក្រុមពាណិជ្ជករបានរង់ចាំយ៉ាងអន្ទះសារនូវកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្របពេលមានការព្រួយបារម្ភពីសំណាក់ក្រុមមេដឹកនាំអឺរ៉ុប ថាលោក Putin នឹងបញ្ចុះបញ្ចូលលោក Trump លើបញ្ហាអ៊ុយក្រែន៕

