ប្រមុខកងទ័ពស៊ូដង់ ច្រានចោលការសម្របសម្រួលណាមួយ ជាមួយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស

2025/08/15 10:09:08 pm        535

ប្រមុខកងទ័ពរបស់ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងមិនមានការសម្របសម្រួល ជាមួយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានធ្វើសង្រ្គាមជាមួយកងទ័ពធម្មតាអស់រយៈពេលជាង ពីរឆ្នាំ ចំពេលមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

ថ្លែងនៅក្នុងខួបមួយសតវត្សរ៍នៃការបង្កើតកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan បានបន្តការប្តេជ្ញាចិត្តរបស់លោកចំពោះ «ការប្រយុទ្ធដើម្បីសេចក្តីថ្លៃថ្នូរ» ដើម្បីកម្ចាត់ការបះបោរ ហើយមិនធ្វើការសម្រុះសម្រួល ឬការផ្សះផ្សា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ»។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំសម្ងាត់ ក្នុងប្រទេសស្វ៊ីស រវាងលោក Burhan និងបេសកជនអាមេរិកទទួលបន្ទុកកិច្ចការអាហ្រ្វិក លោក Massad Boulos។

យោងតាមប្រភពពីររបស់រដ្ឋាភិបាលស៊ូដង់ លោកទាំងពីរ បានពិភាក្សាអំពីផែនការសន្តិភាពថ្មីរបស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានបរាជ័យក្នុងការទទួលបានបទឈប់បាញ់។

កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័សដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo បានព្យាយាមបង្កើតរដ្ឋបាលស្របគ្នាមួយ នៅភាគខាងលិចប្រទេសស៊ូដង់ នៅលើទឹកដី ក្រោមការគ្រប់គ្រងរបស់ពួកគេ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចំណាត់ការនេះកាលពីថ្ងៃពុធ ដោយហៅវាថាជា «ការគំរាមកំហែងដោយផ្ទាល់ចំពោះឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ូដង់»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm