រយៈពេល ២០ឆ្នាំ បន្ទាប់ពីដកកងទ័ពចេញពីហ្កាហ្សា អ៊ីស្រាអែលកំពុងជាប់ក្នុងសង្គ្រាមជិត ២ឆ្នាំ ជាមួយក្រុមហាម៉ាស

2025/08/15 10:46:09 pm        597

រយៈពេល ២០ឆ្នាំ កន្លងទៅ អ៊ីស្រាអែលបានដកខ្លួនចេញពីតំបន់ហ្កាហ្សា ដោយបានរុះរើកន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វចំនួន ២១កន្លែង និងដកកងកម្លាំងរបស់ខ្លួនចេញពីទីនោះ។ ថ្ងៃសុក្រនេះ គឺថ្ងៃខួបនៃការចាប់ផ្តើមនៃការដកកងទ័ពចេញដ៏សំខាន់ពីតំបន់នេះ បានកើតឡើង ខណៈដែលអ៊ីស្រាអែល កំពុងប្រឈមមុខនឹងសង្រ្គាមជិត ២ឆ្នាំ ជាមួយក្រុមហាម៉ាស ដែលបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីន ហើយមានន័យថា ប្រទេសនេះ ទំនងជារក្សាកងទ័ពនៅទីនោះ បានយូរទៅអនាគត។

ការដកខ្លួនចេញរបស់អ៊ីស្រាអែល ដែលបានរួមបញ្ចូលនូវការរុះរើកន្លែងតាំងទីលំនៅចំនួន ៤កន្លែង នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល គឺជាការប៉ុនប៉ងដ៏ចម្រូងចម្រាសរបស់អតីតនាយករដ្ឋមន្ត្រីលោក Ariel Sharon ក្នុងការចាប់ផ្តើមការចរចាជាមួយប៉ាឡេស្ទីន។ ប៉ុន្តែកិច្ចប្រឹងប្រែងនោះ បានធ្វើឲ្យសង្គមអ៊ីស្រាអែលបែកបាក់យ៉ាងជូរចត់ និងនាំទៅដល់ការផ្តល់អំណាចដល់ក្រុមហាម៉ាស ជាមួយនឹងផលលំបាកយ៉ាងធ្ងន់ធ្ងរ ដែលបន្តមានរហូតមកទល់ពេលបច្ចុប្បន្ន។

រូបភាពដ៏រំជួលចិត្តរបស់ជនជាតិជ្វីហ្វ ដែលត្រូវបានទាហានអ៊ីស្រាអែលបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បានធ្វើឲ្យមានចលនាស្តាំនិយមជ្រុល និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល។ កំហឹងបានជួយពួកគេរៀបចំ និងបង្កើនឥទ្ធិពលនយោបាយរបស់ពួកគេ ដោយមួយផ្នែកបានធ្វើឲ្យកើនឡើងនូវអ្នកនយោបាយរឹងរូស ដូចជារដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ជាដើម។

កាលពីថ្ងៃព្រហស្បតិ៍ លោក Smotrich បានអះអាងពីផែនការពង្រីកការតាំងទីលំនៅ នៅភាគខាងកើត     ទីក្រុងហ្ស៊េរុយសាឡឹម ដែលនឹង«បញ្ចប់»គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន នាពេលអនាគត។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm