ប្រទេស​អ៊ីស្រាអែល​វាយ​កម្ទេច​សំណង់​នានា​ក្នុង​តំបន់​ហ្ស៊េរ៉ុយសេឡឹម​

2022/01/18 03:18:31 pm        676

​អ៊ីស្រាអែល៖ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៃ​សង្កាត់​មួយ​នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េរ៉ុយសេឡឹម បាន​ប្រឈម​មុខ​ទៅ​នឹង​ភាព​តានតឹង​ជាមួយ​អាជ្ញាធរ​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ ​ខណៈនគរបាល​បាន​មក​បណ្តេញ​ពួកគេ​ចេញពី​តំបន់​ដែលមាន​ភាពចម្រូងចម្រាស​។ ប្រជា​ជន​ច្រើន​នាក់​នៅក្នុង​លំនៅឋាន​មួយ​ក្នុង​តំបន់ Sheikh Jarrah បាន​ឡើង​ទៅលើ​ដំបូល​ផ្ទះដោយ​មាន​ធុង​ហ្គាស និង​បាន​គំរាម​​ដុត​ខ្លួនឯង ប្រសិនបើ​ទីក្រុង​ហ្ស៊េរ៉ុយសេឡឹម​ធ្វើតាម​ការ​ឲ្យ​បណ្តេញចេញ​នេះ​។

ប្រជាជននិយាយ​ថា ពួកគេ​បាន​ទិញ​អចលនទ្រព្យ​នេះ នៅពេលដែល​ប្រទេស​អ៊ីស្រាអែល​បាន​កាន់កាប់​ទីក្រុង​ហ្ស៊េរ៉ុយសេឡឹម​ខាងកើត ខណៈ​រដ្ឋ​បាន​អះអាង​នៅក្នុង​តុលាការ​ថា ​គ្រួសារ​នេះ​គ្មាន​សិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ​។ ​ទីក្រុង​ហ្ស៊េរ៉ុយសេឡឹម​បាន​រឹបអូស​អចលនទ្រព្យ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១៧ ក្នុង​គោលបំណងនៃ​តំរូវការ​សាងសង់​សាលា​រៀន​។ តុលាការ​ក្រុង​ហ្ស៊េរ៉ុយសេឡឹម​​បានចេញ​សេចក្តីសម្រេច​កាលពី​ឆ្នាំមុន​ក្នុងការ​គាំទ្រ​ទីក្រុង និង​បាន​អនុញ្ញាត​ឱ្យ​មានការ​បណ្តេញ​ប្រជាជន​ចេញ​។ សាលាក្រុង និង​នគរបាល​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​និយាយថា តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​រុះរើ​ទ្រព្យសម្បត្តិ​កាល​ពីមួយ​ឆ្នាំមុន​។

សាលាក្រុង​បាន​និយាយថា អចលនទ្រព្យ​នេះ​នឹងត្រូវប្រើប្រាស់​សម្រាប់​សាងសង់​សាលារៀន ដែល​បម្រើ​ដល់​កុមារ​ប៉ា​ឡេ​ស្ទី​ន​នៅក្នុង​សង្កាត់​។ Sheikh Jarrah គឺជា​សង្កាត់​មួយ​នៅ​ក្រុង​ហ្ស៊េរ៉ុយសេឡឹម​ខាងកើត ដែល​ប្រជាជនប៉ា​ឡេ​ស្ទី​ន​រាប់សិប​នាក់​រស់នៅ​ជា​យូរ​មកហើយ កំពុង​ប្រយុទ្ធ​ទៅនឹង​ការព្យាយាម​របស់ក្រុម​អ្នក​តាំង​លំនៅ​ជនជាតិ​ជ្វី​ហ្វ ក្នុងការ​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន​។ ករណីនេះ ស្ថិតនៅក្នុង​តុលាការ​កំពូល​របស់​ប្រទេស​អ៊ីស្រាអែល រយៈពេល​ជាច្រើន​ខែ​មកហើយបានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាស​កល និង​ជំរុញឲ្យ​មាន​អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​នកាលពី​ឆ្នាំមុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm