នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញ «ការសោកស្ដាយ» ក្នុងសម័យសង្រ្គាម តែដើរតាមនយោបាយស្ដាំនិយម

2025/08/15 10:57:25 pm        91

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានរំលឹកដល់ការបាត់បង់ជីវិតមនុស្សរាប់លាននាក់ នៅក្នុងសង្គ្រាមលោកលើកទី២ ហើយបានសម្តែងការសោកស្ដាយ ដោយការកត់សម្គាល់នេះកើតមានឡើងបន្ទាប់ពីមានការលើកឡើង ជុំវិញថា តើលោកនឹងធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ អំពីអំពើឃោរឃៅ ក្នុងសម័យសង្គ្រាមរបស់ប្រទេសជប៉ុន និងហ៊ានប្រថុយប្រឈមនឹងការមានកំហឹងពីក្រុមស្តាំនិយមនៃគណបក្សរបស់លោកដែរ ឬអត់។

ក្នុងសុន្ទរកថា នាថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ អំឡុងពេលប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីការប្រកាសចុះចាញ់របស់ប្រទេសជប៉ុន ក្នុងសង្គ្រាមប៉ាស៊ីហ្វិក លោក Ishiba បានលើកឡើងថា៖ «យើងមិនត្រូវឲ្យសោកនាដកម្មនៃសង្រ្គាមកើតឡើងម្ដងទៀតឡើយ។ យើងមិនត្រូវជ្រើសរើសផ្លូវខុសម្តងទៀតនោះទេ។ យើងត្រូវតែចងចាំនៅក្នុងក្រអៅបេះដូងរបស់យើងនូវភាពសោកស្ដាយ និងមេរៀនពីសង្គ្រាមនោះ»។

ពាក្យពេចន៍នេះត្រូវបានសម្រាលយ៉ាងខ្លាំងពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីសេរីនិយមមុនៗមួយចំនួន ប៉ុន្តែបានបន្ថែមឃ្លានៃពាក្យ «សោកស្ដាយ» ដែលមិនមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកកាន់តំណែងមុន ដែលជាអ្នកមាននិន្នាការអភិរក្សនិយមជាង គឺលោក Shinzo Abe។

នេះបង្ហាញឲ្យឃើញអំពីការធ្វើឲ្យមានតុល្យភាពនូវវិធានការ ដែលលោក Ishiba ត្រូវតែអនុវត្តក្នុងនាមជានាយករដ្ឋមន្ត្រីមាននិន្នាការសេរីនិយម ដែលប្រឈមនឹងលទ្ធភាពនៃការមានការរិះគន់ពីសមាជិកសភាអភិរក្សនិយមនៃគណបក្សប្រជាធិបតេយ្យសេរីរបស់លោក ជាក្រុមដែលលោកទទួលបានភាពស្មោះត្រង់តិចតួចប៉ុណ្ណោះ។

សម្រាប់ពេលនេះ វាហាក់បីដូចជាមិនទំនងជាថា ក្រុមមាននិន្នាការស្តាំនិយម នឹងប្រើប្រាស់សុន្ទរកថានេះជាលេសរិះគន់លោក Ishiba នោះឡើយ ដោយសារតែលោកនៅតែមានការគាំទ្រខ្លះពីសាធារណជនទូទៅ បើទោះបីជាទទួលបាននូវលទ្ធផលដ៏គួរឲ្យខកចិត្ត នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីខែមុនក៏ដោយ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm