ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដំរាំ អំពាវនាវដល់ពលរដ្ឋដែលត្រឡប់មកពីថៃ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

2025/08/16 12:10:27 am        720

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបាយដំរាំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ដល់បងប្អូនប្រជាពលរដ្ឋដែលជាពលករអញ្ជើញមកពីប្រទេសថៃ ចំនួន ១៥៣គ្រួសារ។

ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានអំពាវនាវឱ្យពលករដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវខិតខំរៀនសូត្រកុំព្យូទ័រដែលបានពីការឧបត្ថម្ភរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំនេះ ដើម្បីមានចំណេះជំនាញនៅក្នុងខ្លួនអោយមានការងារធ្វើទទួលបានប្រាក់ខែច្រើន ដើម្បីយកមកអភិវឌ្ឍន៍នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាលខ្មែររបស់យើង។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងជិតផុត ឬមិនទាន់បានធ្វើ សូមបងប្អូនទៅថតដើម្បីបន្តឬធ្វើថ្មីឡើងវិញនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានរបស់បងប្អូនដើម្បីយកទៅប្រើប្រាស់បំពេញបែបបទចុះឈ្មោះធ្វើការនៅតាមរោងចក្រសហគ្រាសផ្សេងៗ និងសូមផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់នៅទីនេះ ក៏ដូចជាពុកម៉ែបងប្អូននៅទូទាំងប្រទេស សូមអោយមានការទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលលោកខិតខំពុះពារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជួយជាតិមាតិភូមិ ការពារសុខសន្តិភាព ការពារទឹកដីរបស់យើង។

ឯកឧត្តម បានបញ្ជាក់ថា នេះជាលើកទីបីហើយដែលឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះលើកទីមួយមានចំនួន ១០០គ្រួសារ លើកទីពីរ ៦២គ្រួសារ និងលើកទីបីនេះ មានចំនួន ១៥៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,អំបិល ,ប៊ីចេង ,ស្ករស ,ខ្លាញ់ ,និងថវិកាផងដែរ ៕

 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm