អគ្គលេខាធិការអាស៊ានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២

2022/01/18 10:25:52 pm        714

ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាធ្វើការ ជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយ ប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។

ក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាល​ពីរសៀលម្សិលមិញ នៅរាជធានីភ្នំពេញ ក្នុងនាមអគ្គលេខាធិការអាស៊ាន ​លោក លីម ចុកហ៊ុយ បាន​បង្ហាញពីការប្ដេជ្ញាបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ ពាក់ព័ន្ធនឹងវិស័យ ការពារជាតិ ពិសេសឯកសារទស្សនទានចំនួនបី គឺទី១- កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ាន ទប់​ស្កាត់ការ ឆ្លងដែននៃជំងឺកូវីដ១៩, ទី២- ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង ទី៣- បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម ។

លោកបានបញ្ជាក់ថា នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួង ការពារជាតិ ទទួលបន្ទុកកិច្ចការអាស៊ាននេះ។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំនេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្តេជ្ញាចិត្តខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។

សម្តេចពិជ័យសេនា បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជា ​បានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ​ធនធានមនុស្ស ​និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ​ទើបកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មី និងនៅតាមខេត្តមួយចំនួន។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ទោះបីកម្ពុជា បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ ​សម្រាប់ កិច្ច​ប្រជុំនេះ ប៉ុន្តែកម្ពុជា នៅតែតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេស​ពី​អគ្គលេធិការ ដ្ឋានអាស៊ាន ​ទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះស្នើអគ្គលេខាធិការអាស៊ាន បន្ត​ជួយសម្រប សម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេស​ឯកសារ​ទស្សនទាន​ទាំងបី។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ​រហូតមកដល់ពេលនេះ កម្ពុជា ​ទើបទទួលបានការស្នើសុំរៀប ចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន៖ រុស្ស៉ី និងជប៉ុន ដូច្នេះសម្តេច បាន​ស្នើអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ​និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុង​ការស្នើសុំរៀបចំ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ នៅចុងឆ្នាំនេះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm