ក្រុមគោរពបូជានិកាយស៊ីអ៊ីត ស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅអ៊ីរ៉ាក់ ដើម្បីប្រារព្ធពិធីបុណ្យ Arbaeen

2025/08/16 02:49:00 am        107

ជាការប្រឈមនឹងសីតុណ្ហភាពហក់ឡើងខ្ពស់ ក្រុមមូស្លីមនិកាយស៊ីអ៊ីត បានជួបជុំគ្នានៅទីក្រុងពិសិដ្ឋ Karbala ប្រទេសអ៊ីរ៉ាក់ ដើម្បីប្រារព្ធពិធីបុណ្យសាសនា Arbaeen ។

ជាការទប់ទល់នឹងអាកាសធាតុក្តៅខ្លាំងបំផុតពេលដែលសីតុណ្ហភាពកាលពីថ្ងៃពុធកើនឡើងដល់ ៤៧អង្សាសេនៅក្នុងទីក្រុង Karbala ក្រុមធម្មយាត្រាមួយចំនួន បានងាកមកដើរនៅពេលយប់ និងសម្រាកនៅពេលថ្ងៃ ឬស្វែងរកជម្រកនៅតាមព្រះវិហារត្រជាក់ៗ ។

ប៉ុន្តែទោះបីជាអាកាសធាតុក្តៅខ្លំាងបែបណាក្តៅ ការជួបជុំគ្នានៅតែមានចំនួនច្រើននៅពេលថ្ងៃ ។

លោក Muslim Fadhil គឺជាធម្មយាត្រាមួយរូបនិយាយថា ពួកយើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើដំណើរមកកាន់ទីក្រុង Karbala បើទោះបីជាជួបស្ថានភាពលំបាក និងអាកាសធាតុក្តៅខ្លាំងយ៉ាងណាក្តី ។

ក្រុមស្ម័គ្រចិត្ត និងក្រុមអាជ្ញាធរក្នុងស្រុក បានផ្តល់សេវាកម្មរបស់ពួកគេក្នុងការបន្ធូរបន្ថយស្ថានភាពក្តៅខ្លាំងនេះ ជាមួយនឹងការចែកចាយទឹកផឹក ទឹកផ្លែឈើ និងអាហារ ខណៈរថយន្តបាញ់ទឹក ធ្វើឲ្យផ្លូវត្រជាក់ ។

មន្ទីរពេទ្យចល័ត និងកន្លែងសម្រាកមានម្លប់ ត្រូវបានដំឡើងផងដែរ ក្នុងនោះរថយន្តគិលានសង្រ្គោះជាង ៤០គ្រឿង ត្រូវបានដាក់ពង្រាយ ក្នុងការសម្របសម្រួលជាមួយនាយកដ្ឋានសុខភាពទីក្រុង Karbala ។

លោក Haidar Al Shirazi គឺជាធម្មយាត្រាមួយរូបទៀត និយាយថា ឆ្នាំនេះពិតជាវិសេសវិសាលខ្លាំងណាស់ ។ វិធីផ្តល់សេវាកម្មរបស់ពួកគេបានផ្លាស់ប្តូរ ចាប់ពីវិធីចែកចាយអាហារ រហូតដល់ការផ្តល់កន្លែងស្នាក់នៅ ហើយនិងទីកន្លែងត្រជាក់ ។

សូមបញ្ជាក់ថា ពិធីសាសនា Arbaeen ប្រារព្ធធ្វើឡើងជាការបញ្ចប់ការកាន់ទុក្ខរយៈពេល ៤០ថ្ងៃ បន្ទាប់ពីថ្ងៃបុណ្យ Ashura ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm