លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី

2025/08/16 03:44:53 am        39


ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រូបលោកនឹងមិនចរចាតំណាងឲ្យអ៊ុយក្រែននោះឡើយ នៅក្នុងជំនួបថ្ងៃសុក្រនេះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយនឹងអនុញ្ញាតឲ្យទីក្រុងគីវសម្រេចដោយផ្ទាល់ថា តើត្រូវដោះដូរដែនដីជាមួយរុស្ស៊ីដែរ ឬយ៉ាងណា។

លោក Trump បានបញ្ជាក់ថា គោលដៅរបស់លោក គឺចង់ឲ្យភាគីទាំង២ ចាប់ផ្តើមការចរចា ជាមួយនឹងការដោះដូរដែនដីណាមួយដែលត្រូវបានប្រកាសនៅពេលនោះ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ដំណើរការដោះដូរនោះ នឹងត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែខ្ញុំត្រូវតែអនុញ្ញាតឲ្យអ៊ុយក្រែនធ្វើការសម្រេចដោយខ្លួនឯងផ្ទាល់ ហើយខ្ញុំគិតថា ពួកគេនឹងធ្វើការសម្រេចយ៉ាងត្រឹមត្រូវ។ ប៉ុន្តែខ្ញុំមិននៅទីនេះ ដើម្បីចរចាតំណាងឲ្យអ៊ុយក្រែនទេ ខ្ញុំនៅទីនេះដើម្បីនាំប្រទេសទាំង២ ឲ្យមកកាន់តុចរចា»។

ការកត់សម្គាល់របស់លោក Trump ទំនងជាផ្តល់ការធានាខ្លះដល់អ៊ុយក្រែន ដែលបារម្ភថា កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចបញ្ចប់ជម្លោះដោយការធ្វើឲ្យអ៊ុយក្រែនខាតបង់។ លោក Trump បាននិយាយថា ការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ទំនងជាមានគោលបំណងជួយពង្រឹងការមានប្រៀបរបស់លោក Putin ក្នុងការចរចាណាមួយ ដើម្បីបញ្ចប់សង្គ្រាម។

តែយ៉ាងណាក្ដី ប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ថា លោករំពឹងថា ជំនួបរបស់លោកជាមួយលោក Putin នឹងបង្កើតបាននូវលទ្ធផលខ្លះ ដោយសារហានិភ័យ ពាក់ព័ន្ធនិងភាពទន់ខ្សោយ នៅក្នុងសេដ្ឋកិច្ចរុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm