កិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពដល់វិនិយោគិនលើវិស័យកសិកម្ម

2022/01/18 11:03:12 pm        636

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករម្ចាស់ចំការ និងអាជីវករមានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្រប​តាម​គន្លង​ប្រក្រតីភាពថ្មី។

នៅក្នុងជំនួបសម្តែងការ​គួរសម​ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ​កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង​ជាមួយក្រុមហ៊ុន ហ័រឡុង ឯកឧត្តម​ វេង សាខុន បាន​លើក​ឡើងថា ​បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគ​លើវិស័យ​កសិកម្ម ដោយការ​វិនិយោគនេះ ​គឺ​មាន​បំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានា​បាន​បរិមាណ​ផ្គត់ផ្គង់​ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។

ឯកឧត្តម សង្ឃឹមថា នាពេល​អនាគតដ៏ខ្លី ​សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន​ដែល​បាន​និង​កំពង់​ដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេស​ទីផ្សារចិន​កាន់​តែច្រើន​ឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ​យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង​ជ្រោយរវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា​ ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយ​ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ​គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគ​បង្កើត​មជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហិចតា ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារ​កែច្នៃ អគារវេចខ្ចប់​ ឃ្លាំងស្តុក (Cold storage) អគារ​ពិព័រណ៍​កសិផល​កន្លែង​សម្លាប់មេរោគ និង​សត្វល្អិត​ចង្រៃ ​សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង​ និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា​ រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារ​ជំងឺឆ្លងគោ-ក្របី និង​ជំងឺដំពកស្បែកគោផងដែរ។

តាមរយៈជំនួយឧបត្ថម្ភនេះ ​ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន ​ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់​កិច្ច​សហការពិនិត្យ ​និងវាយតម្លៃលើគុណភាព​ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា ​និងមានប៉ៃលិន ហើយ​ឈានទៅសម្រេច​អនុញ្ញាត​ជាផ្លូវ​ការឲ្យផលិត​ផល​ស្វាយ និងចេកអំបូង​លឿង​នាំ​ចេញ​ទៅកាន់ទីផ្សារចិន​ជាផ្លូវការកន្លងមក។

មួយវិញទៀត ​សកម្មភាព​វិនិយោគរបស់​ក្រុមហ៊ុនចិន​ គឺ​ពិតជានឹងចូលរួមបំពេញ​បន្ថែមនូវខ្សែច្រវាក់​ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ ​និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm