លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ

2025/08/16 04:25:51 pm        79

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កិច្ចពិភាក្សាផ្ទាល់រយៈពេលជិតបីម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ពុំបានផ្តល់នូវកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ឈប់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនឡើយ ទោះបីជាលោកបានចាត់ទុកជំនួបនេះថា «ប្រកបដោយផ្លែផ្កា» ក៏ដោយ។

អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន មេដឹកនាំទាំងពីរបាននិយាយថា ជំនួបនេះបានធ្វើឲ្យមានវឌ្ឍនភាពលើបញ្ហាជាច្រើនដែលពុំបានបញ្ជាក់ច្បាស់ ប៉ុន្តែពីរពុំបានផ្តល់ព័ត៌មានលម្អិត និងមិនទទួលយកសំនួរអ្វីឡើយ។

លោក Trump បាននិយាយដោយឈរនៅពីមុខផ្ទាំងខាងក្រោយដែលមានអំណានថា «ស្វែងរកសន្តិភាព» ថា «មានចំណុចជាច្រើន ដែលយើងបានព្រមព្រៀង»។

លោកបាននិយាយបន្ថែមថា «គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀងពិត»។ វាមិនច្បាស់ភ្លាមៗនោះទេថាតើកិច្ចពិភាក្សានេះបានបង្កើតជំហានដ៏មានន័យឈានឆ្ពោះទៅរកបទឈប់បាញ់នៅក្នុងជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបក្នុងរយៈពេល៨០ឆ្នាំមកនេះ ឬយ៉ាងណា ។

នៅក្នុងសុន្ទរកថាខ្លី លោកPutin បាននិយាយថា លោករំពឹងថាអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន នឹងទទួលយកលទ្ធផលនៃការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីប្រកបដោយការស្ថាបនា និងមិនព្យាយាម «រំខានដល់វឌ្ឍនភាពដែលកំពុងកើតមាន»។ លោកPutin និយាយថា «ខ្ញុំរំពឹងថាកិច្ចព្រមព្រៀងនៅថ្ងៃនេះ នឹងក្លាយជាចំណុចយោងមួយ មិនត្រឹមតែសម្រាប់ការដោះស្រាយបញ្ហានៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចាប់ផ្តើមការស្តារឡើងវិញនូវទំនាក់ទំនងដែលមានលក្ខណៈជាក់ស្តែង ដូចជាពាណិជ្ជកម្មរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។ ពុំមានប្រតិកម្មភ្លាមៗពីទីក្រុងគីវ នៅឡើយទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm