នគរបាលស៊ែប៊ីប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា

2025/08/16 09:43:53 pm        125


នគរបាលរបស់ប្រទេសស៊ែប៊ី បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តគ្រប់គ្រងហ្វូងមនុស្ស កាលពីល្ងាចថ្ងៃសុក្រ (ទី១៥ ខែសីហា) នៅទីក្រុងបែលក្រាដ ដើម្បីបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានគប់ផាវ និងដុំភ្លើងទៅលើមន្ត្រីនគរបាល ជាអ្វីដែលត្រូវបានគេមើលឃើញថា ជាការកើនឡើងនូវភាពតានតឹងដ៏ធំនៃការតវ៉ាដែលមានរយៈពេល ៩ខែមកហើយ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក (ត្រូវនឹង ១៨ ម៉ោងសកល) នៅមុខអគារទីបញ្ជាការកងទ័ពដែលបានរងការទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៩៩ ដោយអង្គការណាតូ។ ប៉ុន្មានម៉ោងក្រោយមក ពួកគេបានចាប់ផ្តើមគប់ដុំភ្លើងទៅលើមន្ត្រីនគរបាល។

កុងតឺន័រដាក់សំរាមត្រូវបានក្រឡាប់ និងដុត ហើយដើមឈើមួយដើមត្រូវបានភ្លើងឆាបឆេះ។ នគរបាលបានចាប់ផ្ដើមគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ។

ការតវ៉ាត្រូវបានធ្វើឡើងនៅក្នុងក្រុងមួយចំនួនទៀតដែរ គឺ Novi Sad, Nis, Kragujevac និង Valjevo។ ហើយឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានប្រើប្រាស់ផងដែរ នៅទីក្រុង Nis។ មិនមានតួលេខផ្លូវការថា តើមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះឡើយ។

គួរបញ្ជាក់ថា ការតវ៉ាជាច្រើនខែនៅទូទាំងប្រទេសស៊ែប៊ី បានធ្វើឲ្យលោកប្រធានាធិបតី Aleksandar Vucic និងគណបក្ស SNS របស់លោករង្គោះរង្គើ។ ការតវ៉ាត្រូវបានបង្កឡើងដោយការស្លាប់របស់មនុស្ស ១៦នាក់ នៅពេលដែលដំបូលជួសជុលឡើងវិញ នៅលើស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Novi Sad បានបាក់ធា្លក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        215
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        256
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm