គ្រួសាររបស់ប្ដីប្រពន្ធជនជាតិម៉ាឡេស៊ីដែលត្រូវបានដុត នៅទីក្រុងបាងកក បារម្ភថ្លៃព្យាបាលអាចលើសសំណង

2025/08/16 09:44:27 pm        154


គ្រួសាររបស់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ីមួយគូដែលត្រូវបានដុតនៅកណ្តាលទីក្រុងបាងកក ខណៈពេលកំពុងសម្រាកលំហែកាយនោះ បារម្ភថា សំណងដែលផ្តល់ដោយរដ្ឋាភិបាលថៃ អាចនឹងមិនគ្រប់ថ្លៃព្យាបាលរបស់ពួកគេ។

លោក Ong Yik Leong អាយុ ២៦ឆ្នាំ និងអ្នកនាង Gan Xiao Zhen អាយុ ២៧ឆ្នាំ ត្រូវបានគេរាយការណ៍ថា កំពុងអង្គុយនៅលើជណ្តើរនៃផ្សារទំនើប Big C ទល់មុខផ្សារទំនើប Central World លើផ្លូវ Ratchadamri នៅពេលដែលបុរសជនជាតិថៃគ្មានការងារធ្វើ បានចាក់វត្ថុរាវលើអ្នកទាំង២ ពីខាងក្រោយ មុនពេលដុតពួកគេនៅម៉ោងប្រហែល ១០យប់ថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា)។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋាភិបាលថៃ បានប្រាប់ថា ខ្លួននឹងចេញថ្លៃព្យាបាលរបស់ប្តីប្រពន្ធនេះ រហូតដល់ ៥០០.០០០បាត (១៥.៤០០ដុល្លារ) ក្នុងមនុស្សម្នាក់ បន្ថែមពីលើសំណងផ្លូវចិត្ត ៥០.០០០បាត ក្នុងម្នាក់ៗ។

យ៉ាងណាក្ដី អំឡុងពេលនិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama កាលពីថ្ងៃសុក្រ (ទី១៥ ខែសីហា) ឪពុករបស់ Gan គឺលោក Gan Kin In វ័យ ៨០ឆ្នាំ បាននិយាយថា គ្រួសារមានការព្រួយបារម្ភ អំពីការចំណាយលើថ្លៃព្យាបាល ដែលបានចំណាយដល់ប្រហែល ១៥០.០០០បបាតរួចហើយ បន្ទាប់ពីបានព្យាបាលត្រឹមតែជាង ១សប្តាហ៍ប៉ុណ្ណោះ។

សារព័ត៌មាន Bernama បានរាយការណ៍ថា ជាមួយគ្នានេះ ក្រុមគ្រួសារមានក្ដីបារម្ភថា ការចំណាយលើការព្យាបាល ក៏អាចលើសពីការធានារ៉ាប់រងដែរ ទោះបីជាវាមិនច្បាស់ថា តើជនរងគ្រោះមានធានារ៉ាប់រងផ្ទាល់ខ្លួនដែរ ឬអត់ក៏ដោយ។

គួរបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ Varakorn Pubthaisong អាយុ ៣០ឆ្នាំ បានប្រព្រឹត្តអំពើនេះទៅលើជនរងគ្រោះ ដោយសារកំហឹងគ្មានការងារធ្វើ។ រូបគេបានរាយការណ៍ប្រាប់នគរបាលថា ខ្លួនគឺជាអតីតអ្នកប្រដាល់ដែលត្រូវបានបណ្តេញចេញពីការងារជាសន្តិសុខ។ រូបគេបានព្យាយាមរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានចាប់ឃាត់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm