ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin

2025/08/17 12:28:41 am        274


ទីក្រុងគីវ នៅថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា រុស្ស៊ីបានបាញ់យានដ្រូនវាយប្រហារ ៨៥គ្រឿង និងមីស៊ីលបាលីស្ទិក ១គ្រាប់ ទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់ ពោលគឺតែបន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបពិភាក្សាគ្នានៅរដ្ឋ Alaska។

កិច្ចប្រជុំដែលត្រូវបានរំពឹងទុកខ្ពស់ នៅក្នុងរដ្ឋដាច់ស្រយាលរបស់សហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយមិនមានការរកច្រកចេញ ក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនរយៈពេលជាង ៣ឆ្នាំ។

កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងថា ទីក្រុងមូស្គូបាន «វាយប្រហារដោយមីស៊ីលបាលីស្ទិក Iskander-M ១គ្រាប់ និងយានដ្រូនប្រភេទ Shahed ចំនួន ៨៥គ្រឿង» ខណៈពេលដែលកំពុងវាយប្រហារ «សមរភូមិជួរមុខ» នៅក្នុងតំបន់ចំនួន៤។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន កងកម្លាំងទ័ពអាកាសបានបញ្ជាក់ថា ការវាយប្រហារនេះបានបន្តចូលដល់ «យប់ឆ្លងចូលថ្ងៃទី១៦ ខែសីហា» ហើយបានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ជាពេលដែលលោក Putin និង Trump បានជួបពិភាក្សាគ្នា។ ជាមួយគ្នានេះ ទីក្រុងគីវ បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនចំនួន ៦១ គ្រឿង។

ជំនួបកំពូល Trump-Putin បានបញ្ចប់ទៅដោយគ្មានការប្រកាសបទឈប់បាញ់ បើទោះបីជាលោកខាងលិច បានដាក់សម្ពាធលើវិមានក្រឹមឡាំងអស់ជាច្រើនខែ ដើម្បីឲ្យប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នាក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        256
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        298
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm