ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ

2025/08/17 01:52:49 am        234

(តាកែវ):ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងនាថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ នេះ បានប្រារព្វពិធីអបអរសាទរនៃទិវាជាតិប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ , អភិ បាលរងស្រុកបាទី មន្ត្រីក្រុមប្រឹក្សាភូមិឃុំ អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃបឋមសិក្សានិងអនុវិទ្យាល័យសុរភី ចូលរួមចំនួន៣៦៣ អង្គ/នាក់ផងដែរ ។

   មុននឹងចាប់ផ្តើមនៃកម្មវិធីនេះ អង្គពិធីនិងគណះធិបតីទាំងមូលបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធនៃវិរះកងទ័ពដែលបានពលីក្នុងសង្រ្គាមរវាងថៃនិងកម្ពុជាផងដែរ។

    នៅក្នុងឱកាសនោះ លោក ហង់ វ៉ន នាយប៉ុស្តិ៍រដ្ឋបាលឃុំកណ្តឹងបានបង្ហាញពីរបាយការណ៍លទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឲ្យដឹងថា រដ្ឋបាលឃុំកណ្តឹង បានសហ ការជាមួយផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរ បាលស្រុកបាទី បានចុះបង្ក្រាបការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានឃុំកណ្ដឹងបានជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៥នេះយើងបានចុះបង្ក្រាបបានចំនួន ៤ករណី ឃាត់ខ្លួនមនុស្សបានចំនួន០៤នាក់ប្រុសទាំងអស់និងបានដកហូតបានគ្រឿង ញៀនមួយចំនួនជាប្រភេទ និងបានបញ្ជូនទៅកាន់អធិ ការដ្ឋាននគរបាលស្រុកបាទីដើម្បីរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

ហើយសម្រាប់ក្នុងឆ្នាំ២០២៥នេះដែរ ប៉ុស្តិ៍ក៍បានសហការជាមួយអាណាព្យាបាលចាប់បញ្ជូនជនញៀនថ្នាំទៅកាន់មណ្ឌលកែប្រែបានចំនួន៣នាក់(ប្រុស)ដើម្បីបន្សាប និងទទួលការអប់រំកែប្រែ ។ លោកបានបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល និងជាបទល្មើសមួយដែលពិបាកក្នុងការបង្ការ និង ទប់ស្កាត់ដោយសារបទ ល្មើសកើតចេញពីការ ព្រមព្រៀង និងស្ម័គ្រចិត្តនិងរួមគ្នាប្រព្រឹត្តដោយលួចលាក់រវាងអ្នកលក់ និងអ្នកប្រើប្រាស់ ដែលជា ហេតុនាំសមត្ថកិច្ចជួបការលំបាកខ្លាំងក្នុងការបង្ក្រាប បើទោះបីសមត្ថកិច្ចខិតខំយកអស់កម្លាំងកាយចិត្តយ៉ាងណាក៏ដោយក៏យើងមិនអាចលុបបំបាត់បានតាមបំណងប្រាថ្នាចង់បានឡើយ គឺបានត្រឹមតែកាត់បន្ថយ និងបង្ការក្នុងកម្រិតដ៏តិចតួច ។

 បន្ទាប់ពីលោក ស្រី សំបូរ មេឃុំកណ្តឹងបានឡើងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុង ឱកាសនៃការប្រារព្វពិធីអប អរសាទរនៃទិវាជាតិប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២៥) ដែលបានអំពាវនាវនិងណែនាំដល់គ្រប់ភាគីពាក់ពន្ធ័រួមទាំងអស់ចូលរួមអនុវត្តចំនួន៦ចំណុចសំខាន់ៗ ដើម្បីឆ្លើយតបទៅនិងអត្ថន័យនៃទិវានេះដែលមានប្រធានបទគឺ រួមគ្នា បង្ការ ទប់ស្កាត់ និង កាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជារួចមក ។ ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវក៍បានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងអំពីច្បាប់គ្រឿង ញៀនផងដែរ។ឯកឧត្តមបានបញ្ជាក់ថាមូលហេតុដែលត្រូវប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ព្រោះថាគ្រឿងញៀនមិនត្រឹមតែបំផ្លាញជីវិតមនុស្សជាតិប៉ុណ្ណោះទេ គឺគ្រឿងញៀនបានបំផ្លាញទាំងសង្គមជាតិ និងសកលលោកទៀតផង ហេតុដូច្នេះហើយទើបអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរៀបចំឱ្យបានទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឡើង។ ថ្ងៃនេះយើងប្រារព្ធទិវានេះឡើងគឺដើម្បីបំផុសជាចលនាជាតិមួយ ដោយរួមគ្នាបង្ហាញការប្តេជ្ញាចិត្តដោយស្មារតីមុះមុត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយផ្តោតសំខាន់ទៅលើវិធានការបង្ការ ការពារ ទប់ស្កាត់ និងកាត់ផ្តាចឬសគល់នៃបញ្ហាគ្រឿងញៀន។ជាពិសេសនោះគឺយើងចង់ឱ្យមានការចូលរួមទាំងអស់គ្នាសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបាននូវបញ្ហាគ្រឿងញៀន គ្មានការប្រើប្រាស់គ្រឿងញៀន។ ម្យ៉ាងវិញទៀត គឺយើងចង់ផ្សព្វផ្សាយឱកាន់តែស៊ីជម្រៅទៅដល់ស្រទាប់យុវវ័យឱ្យយល់ច្បាស់អំពីផលវិបាកនៃគ្រឿងញៀន ដោយគ្រឿង ញៀនមិនមែនបំផ្លាញត្រឹមតែអនាគត់ និងអាយុជីវិតខ្លួនឯង និងគ្រួសារតែប៉ុណ្ណោះទេ គឺបំផ្លាញទាំងមនុស្សជាតិ និងសង្គមជាតិ ទាំងមូលថែមទៀតផង សូមយុវវ័យនៅឱ្យឆ្ងាយពីគ្រឿងញៀន ។

 មុននឹងបិទបញ្ចប់នៃវេទិកានេះឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះវត្តមានចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ។ដោយក្នុងឱកាសនេះឯកឧត្តមបានជម្រុញឲ្យបង្ការ ទប់ ស្កាត់ និងកាត់ផ្តាច់ឪ្យបានដល់ឬសគល់នៃបញ្ហាគ្រឿង ញៀន ដោយឈរលើទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។ ជាពិសេសអំពាវនាវ ដល់ក្មួយៗយុវជនយុវនារីទាំងអស់ដែលនៅទីនេះ និងជួយផ្សព្វផ្សាយបន្តដល់បងៗ ដល់ប្អូនៗ និងមិត្តភ័ក្រ្តសូមធ្វើយ៉ាងណានៅឱ្យឆ្ងាយពីគ្រឿងញៀន ពេញមួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន។ និងសារដ៍សំខាន់របស់ឯកឧត្តមច ៤ចំណុចទៀតនោះគឺសូមកុំពាក់ពន្ធ័ .កុំអន្តរាគម ន៍.កុំលើកលែង.និងត្រូវរាយការណ៍ជូនសមត្ថកិច្ច ។

  សូមជម្រាបជូនផងដែរថា ក្នុងវេទិការនេះក្រៅពីមានការសំដែងព្រះធម៌ទេសនាអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននោះ ព្រះគ្រូសុវណ្ណរង្សី គង់ សុវណ្ណ ព្រះចៅអធិការវត្តសុរភី និងព្រះសង្ឃជាច្រើនអង្គទៀតបានធ្វើកិច្ចសូត្រធម៌បង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិសង្រ្គាមរវាងថៃនិងកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm