អ្នកនាំពាក្យ៖កិច្ចប្រជុំ RBC ទទួលបានលទ្ធផលជាវិជ្ជមាន និងអាចឈានទៅសភាពដើមវិញក្នុងពេលឆាប់ៗ

2025/08/17 06:04:21 pm        322

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ក្រោយកិច្ចប្រជុំ វិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ កាលពីថ្ងៃទី ១៦ សីហា ២០២៥ ម្សិលមិញនេះ គឺទទួលបានលទ្ធផលជាវិជ្ជមាន ខណៈភាគីទាំងពីរបានឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងបង្កើនជំនឿទុកចិត្តគ្នាដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

បើតាមលោកជំទាវ អ្នកនាំពាក្យ ក្រសួងការពារជាតិ ចំណុចសំខាន់នៃកិច្ចប្រជុំ RBC ថ្នាក់តំបន់នេះរួមមាន ១. ការប្តេជ្ញាអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀងមុនៗ៖ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីថា គេនឹងអនុវត្តលទ្ធផលកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នៅទីក្រុង Putrajaya ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញា GBC ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ។ ទាំងនេះបង្ហាញថា កិច្ចប្រជុំ RBC នៅថ្ងៃសៅរ៍នេះ មិនមែនជាការចាប់ផ្តើមថ្មីទេ ប៉ុន្តែជាការបន្តដំណើរនយោបាយសន្តិភាព ដែលបានចាប់ផ្តើមប្រមាណជាង២០ថ្ងៃរួចមកហើយនេះ។ ២. ការពង្រឹងទំនាក់ទំនងយោធា និងការពារមិនឱ្យកើតជម្លោះ, ៣. ការបង្កើតក្រុមសម្របសម្រួល (Coordinating Group-CG)៖ ៤. បញ្ហាមីន និងការបោសសម្អាតមីន, ៥. បញ្ហាឧក្រិដ្ឋកម្មឆ្លងព្រំដែន និង Online Scam, ៦. ការជៀសវាងសកម្មភាពបង្កតានតឹង និងទី៧. ការលើកស្ទួយទំនាក់ទំនងទូទៅ និងទំនុកចិត្តប្រជាពលរដ្ឋ៖ ក្នុងការបន្តរក្សាភាពប្រក្រតីភាពនៅតាមបណ្តោយព្រំដែន កិច្ចប្រជុំ RBC បានព្រមព្រៀងលើការស្វែងរកវិធានការផ្សេងៗ និងសំខាន់ដើម្បីវិលត្រឡប់ទៅប្រក្រតីភាពដូចដើមវិញឲ្យបានឆាប់រហ័ស។ ការត្រឡប់ទៅរកជីវិតធម្មតានេះ នឹងជួយបង្កើនទំនុកចិត្ត បង្កើនទំនាក់ទំនងប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់អាក្រក់លើជីវិត និងជីវភាពរស់នៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំ RBC នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មិនត្រឹមជាការពិភាក្សាទូទៅប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមបន្តនៃ «ពន្លឺនៃក្តីសង្ឃឹមសន្តិភាព»។ ការប្តេជ្ញាអនុវត្តលទ្ធផលកិច្ចព្រមព្រៀងមុនៗ ការបង្កើតក្រុមសម្របសម្រួល ការចូលរួមពិភាក្សាអំពីបញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងព្រំដែន ការជៀសវាងសកម្មភាពបង្កតានតឹង និងការលើកស្ទួយទំនុកចិត្តប្រជាពលរដ្ឋ ទាំងអស់នេះជាការបង្ហាញថា ភាគីទាំងពីរកំពុងដើរលើផ្លូវថ្មី ដែលអាចនាំឲ្យសន្តិភាពព្រំដែនក្លាយជាការពិត៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm