ក្រសួងការងារ និងក្រុមការងារ ស ស យ ក រៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តី​ពី «មូល​ដ្ឋាន​គ្រឹះ​សុវត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ»

2025/08/17 06:54:03 pm        411

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៧ រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៥នេះ សម្រាប់​គ្រូពេទ្យ​សហ​គ្រាស និង​បុគ្គលិក​ផ្នែក​សុវត្ថិ​ភាព និង​​សុខ​ភាព​ការងារ​ប្រចាំ​សហ​គ្រា​សគ្រឹះ​ស្ថាន នៅ​ម​ជ្ឈ​ម​ណ្ឌល​បណ្តុះ​​បណ្តាល​សុ​វត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ (OSHTC)។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើង​ក្នុងគោល​បំណង​ផ្តល់ចំណេះ​ដឹង​ស្តីពី​មូល​ដ្ឋាន​គ្រឹះផ្នែក​សុវត្ថិ​ភាព និង​សុខភាពការងារ និងលើក​កម្ពស់​សេវា​ពេទ្យ​សហគ្រាស​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ដល់​គ្រូពេទ្យ​សហ​គ្រាស បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅគិលាដ្ឋាន ឬបន្ទប់រុំរបួស ប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នក​ទទួល​បន្ទុក​ផ្នែក​សុវត្ថិ​ភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និង​តួនាទី​បានពេញ​លេញ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​រួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

កម្មវិធីនេះ មានរួមបញ្ចូលទាំងការបណ្តុះបណ្តាល​ទ្រឹស្តី និង​ការអនុវត្ត​ជាក់​ស្តែង​ដោយ​មាន​មន្រ្តី​ជំនាញ​នៃមជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​សុវត្ថិ​ភាព និង​សុខភាព​ការ​ងារ (OSHTC) របស់នាយកដ្ឋានពេទ្យការងារ បាន​ធ្វើបទ​បង្ហាញជូន​ដល់​សិក្ខា​កាម អំពី​ឧបករណ៍​គ្រឿង​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ដើម្បី​ធ្វើការ​សាក​ល្បង និង​​អនុវត្ត​​ជាក់​​ស្តែង​​អំពី​​ប្រសិ​ទ្ធភាព​នៃ​កា​រ​ប្រើប្រា​ស់​ស​ម្ភារ​ការ​ពារ​បុគ្គល (PPE) សុវត្ថិ​ភាព​គ្រឿង​ម៉ា​ស៊ីន ជាពិ​សេស ផ្សារ​​ភ្ជាប់​​សិក្ខា​​កាម​​ទៅនឹង​​ឌីជីថ​ល​នីយ​កម្ម​លើកា​រ​បណ្ដុះ​​ប​ណ្ដាល​​ស្ដីពី​សុវ​ត្ថិ​ភាព និងសុខភា​ពការ​ងារ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារ ជូនដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នានា ដោយ​មាន​ការ​អនុ​វត្ត​ផ្ទាល់ ជាមួយ​មន្រ្តី​ជំនាញ សុវ​ត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ ឆ្លើយ​តប​ទៅ​នឹង​ភាពរីក​ចម្រើន​ឥត​ឈប់​ឈរ នៃ​វិស័យ​សុវត្ថិភាព និង​សុខ​ភាព​ការ​ងារ​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        91
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm