ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅរដ្ឋធានី Washington, DC នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមជាងបីឆ្នាំរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ជាជំនួបមួយបានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Trump ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋ Alaska បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងរឹងមាំ។
នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកបន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយសហភាពអឺរ៉ុប និងក្រុមមេដឹកនាំណាតូ លោក Trump បាននិយាយថា កិច្ចពិភាក្សាជាមួយលោក Putin កាលពីថ្ងៃសុក្រ ដំណើរការយ៉ាងល្អ។
លោក Trump បានសរសេរថា នេះត្រូវបានកំណត់ដោយវិធីដ៏ល្អបំផុតដើម្បីបញ្ចប់សង្រ្គាមដ៏គួរឱ្យរន្ធត់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងឈប់បាញ់ដែលជារឿយៗមិនស្ថិតស្ថេរនោះទេ។
ថ្លែងទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់នៅទីក្រុងមូស្គូមួយថ្ងៃបន្ទាប់ពីកិច្ចចរចានៅអាឡាស្កា លោក Putin បាននិយាយថា កិច្ចពិភាក្សាបានប្រព្រឹត្តិយ៉ាងល្អ និង មានប្រយោជន៍ខ្លាំងណាស់ នេះបើយោងតាមវិមានក្រឹមឡាំង។
កាលពីថ្ងៃសៅរ៍ ក្រុមមេដឹកនាំអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក Trump ដែលកំពុងស្វែងរកបទឈប់បាញ់ បានស្វាគមន៍កិច្ចពិភាក្សារវាង លោកTrumpនិងលោកPutin ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខចំពោះទីក្រុង Kyiv ៕