ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ

2025/08/18 12:03:54 am        379

ព្រះសង្ឃ និងពុទ្ធបរិសទ្ធ នៅក្រុងសៀមរាប ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ​បានរួមគ្នាយកអំណោយ មានគ្រឿងឧបភោគ បរិភោគ ចែកជូនវីរកងទ័ព​នៅព្រំដែនកម្ពុជា-ថៃ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានលះបង់កាយកម្លាំង​ចិត្ដការពារ​ជាតិមាតុភូមិកម្ពុជា។

ព្រះអង្គ ស រ៉ា ព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាថា អំណោយ​ទាំងនោះមាន ថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនដែលទទួលបានពីឧបត្ថម្ភរបស់​ពុទ្ធបរិសទ្ធនិងរបស់ព្រះអង្គផ្ទាល់សម្រាប់យកចែកជូនដល់កងទ័ពជួរមុខព្រំដែនខេត្ដឧត្ដរមានជ័យ។ព្រះអង្គ បានបន្ដថា អំណោយនេះ មិនច្រើនប៉ុន្មានទេ ប៉ុន្ដែអាចជួយសម្រួលដល់កងកម្លាំងវីរកងទ័ព ដែល​បំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុត​របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

ព្រះអង្គបានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងសេចក្តីសោមនស្សរីករាយជាអនេក ដែល​មានប្រជាពុទ្ធបរិសទ្ធ សប្បុរសជន រួមសាមគ្គីគ្នា ជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​យ៉ាងរឹងមាំក្នុងស្មារតីមោះមុត និងអង់អាចក្លាហាន សម្រាប់បេសកកម្មការពារព្រំដែន ដែល​ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិនៅតាមបណ្ដោយព្រំដែន។

ព្រះអង្គបន្ដថា​ ការរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា ​ថៃ ឱ្យមានសន្ដិភាពឡើងវិញ ពី​ការឈ្លានពានទឹកដីកម្ពុជា ​គឺព្រះអង្គជឿលើរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសមហាអំណាច​នៅលើពិភពលោក។

បើតាមព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ព្រះអង្គ ស រ៉ា​ មានសង្ឃដីកាថា ការយក​អំណោយ​ជូនវីរកងទ័ពជួរមុខនេះ បានធ្វើឡើងជាបន្ដបន្ទាប់ ​ដែលអំណោយ រួមមាន ថវិកា អង្ករ ទឹកបរិសុទ្ធ និងគ្រឿងទេសជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm