ក្លឹបវិសាខាបន្ដ​កម្មវិធី​សប្បុរសធម៌​ដល់​ខេត្ត​បាត់ដំបង ខណៈ​អ្នក​ចូលរួម​ជាង ៦០% ជា​ស្ត្រី

2021/04/27 09:59:58 am        52

បាល់ទាត់៖ ក្រុម​វិសាខា​បាន​បន្ដ​រៀបចំ​កម្មវិធី​សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់​លើក​ទី​៣ នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ដោយមាន​កុមារ​កំព្រា​ប្រមាណ ១៣៣​នាក់​បាន​ចូលរួម​កីឡា​ដកស្រង់​បទពិសោធន៍ និង​ស្វែងយល់​ពី​បច្ចេកទេស​បាល់ទាត់​ជាមួយ​កីឡាករ នៃ​ក្លឹប​សមាជិក​លី​គ​កំពូល​កម្ពុ​ជាមួយ​នេះ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងចំណោម ​កុមារ​ចូលរួម​ទាំងអស់មាន​ប្រមាណ​ជាង ៦០%​ ឯណោះ​គឺជា​កីឡា​ការិនី ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លឹប​មានការ​ចាប់អារម្មណ៍ និង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ពួកគេ​។

​កម្មវិធី​សប្បុរសធម៌ស្ដីពី​កីឡាបាល់ទាត់​នេះ គឺ​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាននៃ​ទី​រួម​ខេត្ត​បាត់ដំបង ដោយមាន​ការ​ចូល​រួម​ពី​ឯកឧត្ដម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, ឯកឧត្ដម ស សុខា អនុប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជាទទួលបន្ទុក​ខេត្ត​ព្រៃវែង​, បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា រួម​ទាំង​ឯកឧត្ដម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​-​ខេត្ត​បាត់ដំបង និង​សមាជិក​ក្រុមបាល់ទាត់​វិសាខា​ទាំងអស់​ផង​ដែរ។​ ឯកឧត្ដម ស សុខា បាន​បញ្ជាក់​ថា កាលពី​លើក​ទី​១ និង​លើក​ទី​២ កម្មវិធី​សប្បុរសធម៌​របស់​ក្លឹប​នេះគឺ​ធ្វើ​នៅ​ខេត្ត​ព្រៃវែង ដោយមាន​ការចូលរួម​ពី​កុមារ​កំព្រា និង​សិស្ស​បឋម​សិក្សា​ម្ដង​ប្រមាណ​ជាង ១០០​នាក់​ដែរ តែ​លើក​ទី​៣ នេះ​លោក​បាន​ភ្ញាក់ផ្អើល ចំពោះ​វត្តមាន​ចូលរួម​ភាគច្រើន​គឺជា​ស្ដ្រី។ តាមរយៈ​កម្មវិធី​នេះ​ដែរឯកឧត្ដម​រំពឹង​ថា នឹង​ក្លាយ​ជា​ផ្នែក​មួយ ដើម្បី​បណ្ដុះ​ក្ដី​ស្រ​ម៉ៃ​ដល់​កុមារា​-​កុមារី​កំព្រា​ក្នុង​ខេត្តឲ្យ​ពួកគេ​មានការ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នា​ថ្ងៃ​អនាគត តាមរយៈ​ការ​ឧស្សាហ​ព្យាយាម និង​ចេះ​ធ្វើការ​ងារ​ជា​ក្រុមដូច​ក្រុម​បាល់ទាត់​នេះ​ដែរ។​

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ក្លឹប​វិសាខាបាន​បញ្ជាក់​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ចុង​ក្រោយ នៃ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើយ ពោល​គឺ​ក្លឹប​មាន​ទស្សនវិស័យ​វែងឆ្ងាយ​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​វិស័យ​បាល់ទាត់ កា​រង​សង្គម ចែករំលែក​បទពិសោធន៍​​ដល់​កុមារ ពិសេស​គឺ​ការ​ផ្ដល់​ឱកាស​សម្រាប់​កុមារ​មាន​សមត្ថភាព និង​ទេពកោសល្យ ដើម្បី​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ ​ក្រុមបាល់ទាត់​វិសាខា​នា​ពេល​អនាគត ខណៈ​ក្លឹប​កំពុង​រៀបចំ​គម្រោង​បង្កើត ​ក្រុមបាល់ទាត់​ថ្នាល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ថ្នាល​ទាំងនោះក៏​នឹង​ត្រូវ​ធ្វើការ​ជ្រើសរើស​ ចេញពី​តាម​បណ្ដាល​ខេត្ត​ផ្ទាល់​ផង​ដែរ៕

 

​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
2026/04/08 08:00:55 pm        48
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
2024/12/18 04:37:25 am        138
គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ
2024/12/12 01:04:48 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm