ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់តវ៉ានៅទីក្រុង Tel Aviv អំពាវនាវឱ្យបញ្ចប់សង្រ្គាមហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង

2025/08/18 03:52:22 pm        110

បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យ ១៧ សីហា ក្នុងទីក្រុង Tel Aviv ដើម្បីអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលជាបាតុកម្មមួយក្នុងចំណោមបាតុកម្មដ៏ធំបំផុតជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមការប្រយុទ្ធគ្នាក្នុងខែតុលា ឆ្នាំ ២០២៣មក។

ការប្រមូលផ្ដុំនេះ ជាថ្ងៃបញ្ចប់នៃការតវ៉ាទូទាំងប្រទេស និងជាការធ្វើកូដកម្មដ៏ធំបំផុតដើម្បីដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ឈប់យុទ្ធនាការយោធា។

ក្នុងអំឡុងការតវ៉ា ដែលគេហៅថា "ទីលានចំណាប់ខ្មាំង"នៅក្នុងទីលានចតុរង្គ Tel Aviv plaza ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់សម្រាប់អ្នកតវ៉ាពេញមួយសង្រ្គាម ក្រុមអ្នកតវ៉ាបានស្រែកថា នាំពួកគេទាំងអស់ទៅផ្ទះវិញ! បញ្ឈប់សង្រ្គាម! ។

វេទិកាចំណាប់ខ្មាំង និងគ្រួសារបាត់ខ្លួន ដែលជាអ្នកផ្តួចផ្តើមគំនិតនៃថ្ងៃតវ៉ាបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៥០ ម៉ឺននាក់បានចូលរួមក្នុងការធ្វើបាតុកម្មពេលល្ងាចក្នុងទីក្រុង Tel Aviv ដែលជាតួលេខមិនត្រូវបានបញ្ជាក់ដោយនគរបាលទេ។ 

អ្នកស្រី Einav Zangauker ម្តាយរបស់ចំណាប់ខ្មាំង ឈ្មោះ Matan និងបុគ្គលឈានមុខគេនៃចលនាតវ៉ាបាននិយាយថា យើងទាមទារឱ្យមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងអាចសម្រេចបាន និងការបញ្ចប់សង្រ្គាម។ យើងទាមទារអ្វីដែលត្រឹមត្រូវ សម្រាប់កូនរបស់យើង ។

ការតវ៉ានេះ បានកើតឡើងជាងមួយសប្ដាហ៍ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការដណ្ដើមយកទីក្រុងហ្កាហ្សា   ២២ខែក្នុងសង្គ្រាម ដែលបានបង្កើតស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងដែនដីប៉ាឡេស្ទីនមួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm