លោក Donald Trump និយាយថា ប្រធានាធិបតីអ៊ុយក្រែន អាចបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ប្រសិន រូបលោកចង់ ប៉ុន្តែក៏ត្រូវបោះបង់ចោលក្ដីស្រមៃជាសមាជិកណាតូដែរ ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាព។

ប៉ុន្មានម៉ោងមុនពេលលោកត្រូវធ្វើជាម្ចាស់ផ្ទះទទួលជំនួបជាមួយលោក Volodymyr Zelensky នៅសេតវិមាន លោក Trump ក៏បាននិយាយដែរថានឹងមិនមានការទាមទារយកមកវិញនូវឧបទ្វីប គ្រីម៉េ (Crimean)ទេ ដែលទីក្រុងមស្គូ បានបញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ ២០១៤ រយៈពេល៨ ឆ្នាំមុនពេលចាប់ផ្តើមការវាយលុកពេញបន្ទុកលើអ៊ុយក្រែន។ ការលើកឡើងរបស់លោក Trump កើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅរដ្ឋ Alaska ដែលបានបណ្តាលឱ្យប្រធានាធិបតីអាមេរិក រូបនេះ បានទម្លាក់ការទាមទារឱ្យមានបទឈប់បាញ់ ហើយបានជំនួសមកវិញនូវការអំពាវនាវឲ្យមានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

បេសកជនអាមេរិក មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា លោក Putin បានយល់ព្រមចំពោះកិច្ចព្រមព្រៀងផ្ដល់ការការពារសន្តិសុខដូចសម្ព័ន្ធយោធាណាតូ ដែលអាចធ្វើទៅបានសម្រាប់អ៊ុយក្រែន។
ដោយបង្ហោះនៅលើវេទិកាសង្គម Truth Social កាលពីយប់ថ្ងៃអាទិត្យ លោក Trump បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន Zelenskyy អាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីបានភ្លាមៗ ប្រសិនបើរូបលោកចង់ ឬលោកអាចបន្តប្រយុទ្ធទៀត៕
