កម្ពុជាច្រានចោលការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានប្រើមីនថ្មី និង​រក្សា​មីន​ទុក​ដើម្បី​យក​លេស​បង្កជម្លោះ

2025/08/18 06:26:11 pm        525

ជាថ្មីម្តងទៀត កម្ពុជាច្រានចោលការចោទប្រកាន់របស់ប្រទេសថៃថា កម្ពុជាបានប្រើប្រាស់មីនថ្មី និង​រក្សា​មីនទុក ដែលធ្វើឱ្យយោធាថៃរងគ្រោះដោយសារមីនទាំងនោះ។

ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរកម្ពុជា គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានថ្លែងថា ក្នុងនាម​ជា​រដ្ឋភាគី​នៃ​អនុ​សញ្ញា​អូតាវ៉ា ដែលបច្ចុប្បន្នមាន ១៦៥ប្រទេសជារដ្ឋភាគី កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​សមិទ្ធផលនៃការ​បោសសម្អាត​ដ៏​ច្រើន​លើស​លុប​។ ហើយ​ជា​រឿយ​ៗ​កង​ទ័ព​ថៃ​តែង​ចោទ​ប្រកាន់​កម្ពុជា​ដោយ​មិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃ​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​នោះ​ឡើយ​ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បី​ជា​លេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។

ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន​ស្ដីពី​ជំហរ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹងគ្រាប់មីន«កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ខែសីហានេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​បាន​ស្នើ​ដល់​អន្តរជាតិ​ចូល​រួម​គាំទ្រ​លើ​ការពិត​ដែល​ប្រទេស​កម្ពុជា​បាន​គោរព​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​លើ​អនុសញ្ញាអូតាវ៉ា។

គួរបញ្ជាក់ដែរ ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មាន​មូលដ្ឋាន​របស់​ប្រទេស​ថៃ​ពាក់​ព័ន្ធ​នឹងការ​ផ្ទុះមីននៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ អាជ្ញាធរមីនបានផ្ញើរលិខិតផ្លូវការ ជូន​ប្រធាន​អនុ​សញ្ញា​អូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃ​តែង​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​កម្ពុជា​ដោយ​ប្រើ​រូបភាព​ ថាកម្ពុជាដាក់មីនថ្មី៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm