ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យ ១៧ សីហា (ពេលវេលានៅសហរដ្ឋអាំមេរិក) នៅមុនកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។
កិច្ចប្រជុំទ្វេភាគីនេះត្រូវបានគ្រោងធ្វើឡើងនៅវេលាម៉ោងក្នុងស្រុក ១:១៥នាទីរសៀល នាថ្ងៃចន្ទ ១៨ សីហា៕
