អ៊ីស្រាអែល បង្កើនការវាយប្រហារលើក្រុងហ្កាហ្សា បង្ខំប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លាន ឱ្យរត់ភៀសខ្លួនជាថ្មី

2025/08/18 09:19:24 pm        123

យោធារបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៧ សីហា) បានបង្កើនការវាយប្រហារលើទីក្រុងហ្កាហ្សា ជាផ្នែកនៃការពង្រីកប្រតិបត្តិការសឹករបស់ខ្លួន ក្នុងគោលបំណងដណ្តើមយកទីតាំងដ៏សំខាន់ចុងក្រោយដែលមានប្រជាជនរស់នៅកុះករក្នុងតំបន់ហ៊ុព័ទ្ធនេះ ដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលអត់ឃ្លាន ត្រូវបង្ខំចិត្តរត់ភៀសខ្លួនជាថ្មីម្តងទៀត។

សង្កាត់នានានៃទីក្រុងហ្កាហ្សា គឺ Zeitoun, Sabra, Remal និង Tuffah ជាពិសេស បានទទួលរងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗ ខណៈអ្នកនាំពាក្យរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA បាននិយាយថា ផែនការរបស់អ៊ីស្រាអែល ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សានេះ នឹងបង្កើនទុក្ខវេទនាឈឺចាប់សម្រាប់ពួកគេកាន់តែអាក្រក់ឡើង។

ប្រជាជនរាប់ពាន់គ្រួសារបានភៀសខ្លួនចេញពីសង្កាត់ Zeitoun ជាទីដែលការវាយប្រហារជាបន្តបន្ទាប់ច្រើនថ្ងៃ បានធ្វើឱ្យសង្កាត់នេះត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី។ មនុស្សជាច្រើនសិបនាក់បានបន្តស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំមន្ទីរពេទ្យ al-Ahli Arab ក្នុងទីក្រុងហ្កាហ្សា។

កាលពីថ្ងៃអាទិត្យដដែលនេះ យោធាអ៊ីស្រាអែលបាននិយាយថា តង់ និងឧបករណ៍សម្រាប់ដំឡើងទីជម្រកបណ្ដោះអាសន្ន នឹងត្រូវផ្តល់ជូនដល់ជនប៉ាឡេស្ទីនដែលជម្លៀសខ្លួនជាច្រើនដងក្នុងសង្រ្គាមដ៏ឃោរឃៅ ២២ខែមកនេះ នៅក្នុងជម្លោះដ៏បង្ហូរឈាមបំផុតមួយដែលត្រូវអង្គការសិទ្ធិមនុស្សជាច្រើនហៅថាជាអំពើប្រល័យពូជសាសន៍៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm