ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី

2025/08/18 10:52:50 pm        375

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបង្ហើបពីតម្រុយថ្មី សម្រាប់វិស័យកីឡា និងប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទៀតហើយ ក្រោយឯកឧត្តមបានផ្ដួចផ្ដើម និងគាំទ្រនូវការសាងសង់ រហូតសម្រេចលេចចេញជារូបរាងកីឡដ្ឋានខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កាលពីថ្ងៃអាទិត្យកន្លងទៅ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ នេះ មានរយៈពេល ៥ឆ្នាំហើយ បើគិតពីការចាប់ផ្តើមសាងសង់កីឡដ្ឋានកំពង់ស្ពឺ ដែលក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានសម្រេចចិត្តមកឈរជើងនៅខេត្តកំពង់ស្ពឺ ដែលនេះគឺជាការចាប់ដៃដ៏យូរអង្វែងរវាងក្លិប និងវិស័យកីឡារបស់អ្នកកំពង់ស្ពឺ។

បន្ថែមលើនេះ ឯកឧត្តមបានរំលេចពីការជួបគ្នា ជាមួយថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វឌ្ឍនៈ គ្រុប ផងដែរ ដើម្បីរំលឹកអនុស្សាវរីយ៍ផង និងពិគ្រោះយោបល់គ្នាផង ថាតើគ្រប់ភាគីពាក់ព័ន្ធនេះ អាចជំរុញកិច្ចសហប្រតិបត្តិការមួយកម្រិតទៀត ក្រោមរូបមន្ដឈ្នះឈ្នះ សម្រាប់ក្លិបបាល់ទាត់ណាហ្គាវើលដ៏ផង សម្រាប់វិស័យកីឡាផង និងអ្នកខេត្តកំពង់ស្ពឺផង។

នេះគឺជាតម្រុយថ្មីមួយ ដែលបានបង្ហើបដោយឯកឧត្តម ហ៊ុន ម៉ានី ចំពោះការពិគ្រោះយោបល់គ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្លិប ក៏ដូចជាវិស័យឯកជន ។ ប៉ុន្ដែពាក់ព័ន្ធនឹងតម្រុងថ្មី នៃកិច្ចសហប្រតិបត្តិការ ក្រោមរូបមន្ដឈ្នះឈ្នះ នៅមិនទាន់បញ្ជាក់ច្បាស់ថា ឯកឧត្តម ក៏ដូចជាក្លិបនឹងគ្រោងធ្វើអ្វីនោះទេ តែជារួមឯកឧត្តមបានបញ្ជាក់ហើយថា កិច្ចសហប្រតិបត្តិការនេះ អាចនឹងកើតឡើងក្រោមផលប្រយោជន៍រួម សម្រាប់ក្លិប វិស័យកីឡា និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm