Marcus Haber ​រីករាយ​ក្រោយ​បាន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង

2022/01/19 05:14:33 pm        114

​បាល់ទាត់៖ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កាណាដា​ Marcus Haber ​បាន​សម្ដែង​នូវ​ក្ដី​រីករាយ ក្រោយ​បាន​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​ក្លិប​លំដាប់​កំពូល​មួយនៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា។​

Marcus Haber ​បាន​បញ្ជាក់ថា នេះ​គឺជា​ការផ្លាស់​ប្ដួ​រ​មួយ​ដ៏​ងាយស្រួល បន្ទាប់ពី​មានការ​ជជែក​ជាមួយ​គ្រូបង្វឹក​លោក​ Conor Nestor ​កាល​ពី​ចុងរដូវ​កាល​កន្លងទៅ ហើយក៏​ជា​រឿង​ដ៏​មានន័យ​សម្រាប់​ខ្លួន​ផងដែរ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​គ្រូបង្វឹក និង​បាន​ក្លាយជា​សមាជិក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង។​ ​អតីត​សមាជិក​ក្រុម​វិសាខា​រូបនេះបាន​រំ​លឹ​ក​ពី​ការប្រកួត​ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀងកាលពី​ឆ្នាំមុនគឺជា​ការប្រកួត​ដ៏​លំបាក ដែល​ជួប​ក្រុម​មួយ​មានការ​រៀបចំ​បានល្អ និង​គ្រូបង្វឹក​ដ៏​ល្អ។ នេះ​គឺជា​ហេតុផល​មួយ​ដ៏​រូបគេសម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដោយ​មិន​ស្ទាក់ស្ទើរ។​

​ខ្សែប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​ដដែលបានបង្ហាញ​ចំណាប់អារម្មណ៍ និង​ចូលចិត្តចំពោះ​ប្រព័ន្ធ​លេង និង​របៀប​លេង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​បរិយាកាស​អាជីព​មួយ។ ដូច្នេះ​ Marcus Haber ​ប្ដេជ្ញា​ថានឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ក្លិបឆ្ពោះទៅ​សម្រេច​គោលដៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ គឺ​ការ​ដណ្ដើមពាន​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២។​ ​សូម​រំ​លឹ​កថា​ Marcus Haber ​មានបទពិសោធន៍​ជោគជាំ​ក្នុង​អាជីព​នៅ​ប្រទេស​កំណើត និង​អឺរ៉ុប ពិសេស​រូបគេក៏​ធ្លាប់​ចូលរួម​ជាមួយ​ក្លិប​ West Bromwich Albion ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ English Premier League ​កាលពី​ឆ្នាំ​២០១០-២០១១ ផងដែរ។​ Marcus Haber ​បាន​ជាប់​ជម្រើសជាតិ​យុវជន​កាណាដាតាំងពី​ឆ្នាំ​២០០៥ មុន​វិវត្តន៍ឡើង​លេង​ក្រុម​ធំនៅ​ឆ្នាំ​២០១០៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm