រដ្ឋមន្ត្រីអាល្លឺម៉ង់ និយាយថា ចិន «កាន់តែបង្កើនឥទ្ធិពលខ្លាំងឡើងៗ» នៅអាស៊ីប៉ាស៊ីហ្វិក

2025/08/18 11:14:56 pm        69

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នាថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បានរិះគន់នូវអ្វីដែលលោកបានហៅថាការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រទេសចិន ចំពោះ «ការផ្លាស់ប្តូរជាឯកតោភាគី» នូវព្រំដែន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចាត់ទុកថា នេះជាការបង្កើនឥទ្ធិពលខ្លាំងឡើងៗរបស់ទីក្រុងប៉េកាំង។

នៅឯប្រទេសជប៉ុន ដោយលើកឡើងពីសកម្មភាពរបស់ចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង លោក Johann Wadephul បានបញ្ជាក់ថា៖ «ប្រទេសចិនគំរាមកំហែងម្តងហើយម្តងទៀតដោយបើកចំហ ទោះច្រើន ឬតិច ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងផ្លាស់ប្តូរព្រំដែនជាឯកតោភាគី»។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយសមភាគីជប៉ុន លោក Takeshi Iwaya លោក Wadephul បាននិយាយថា៖ «ការកើនឡើងនូវភាពតានតឹងណាមួយ នៅក្នុងមជ្ឈមណ្ឌលដ៏រសើបនៃពាណិជ្ជកម្មអន្តរជាតិនេះ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក និងសេដ្ឋកិច្ចពិភពលោក»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ មុនដំណើរទស្សនកិច្ចរបស់លោក Wadephul ទៅកាន់ប្រទេសជប៉ុន និងបន្ទាប់មកប្រទេសឥណ្ឌូនេស៊ីនោះ បាននិយាយថា ប្រទេសចិនកំពុង «បង្កើនឧត្តមភាពខ្លាំងឡើងៗក្នុងតំបន់របស់ខ្លួន ហើយក្នុងការធ្វើដូច្នេះ ក៏កំពុងមិនអនុវត្តតាមគោលការណ៍នៃច្បាប់អន្តរជាតិផងដែរ»។

ជាមួយគ្នានេះ លោក Wadephul ក៏បានលើកឡើងផងដែរអំពីជំនួបកំពូលកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin នៅរដ្ឋ Alaska ដោយរដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ «បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ចុងក្រោង ទីក្រុងមូស្គូត្រូវតែចាត់វិធានាករ។ រហូតដល់រឿងនោះកើតឡើង សម្ពាធលើរុស្ស៊ី ត្រូវតែកើនឡើង រួមទាំងការបង្កើនជំនួយដល់អ៊ុយក្រែនផងដែរ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm