ឯកឧត្តម ហេង រតនា៖គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះដែរ

2025/08/18 11:58:55 pm        250

ភ្នំពេញ ៖បន្ទាប់ពីប្រទេសថៃបានយកគ្រាប់មីនទៅតាំងបង្ហាញឱ្យគណប្រតិភូចំនួន៣៣ប្រទេស និងដៃគូមួយចំនួនទៀតពិនិត្យមើល កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអះអាងថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។

 ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ឋប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។

 នៅក្នុងឱកាសនោះ ឯកឧត្តមបន្តថា គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មីនប្រភេទ PMN-2ដែលប្រទេសថៃដាក់បង្ហាញនោះ គឺផលិតនៅទស្សន៍វត្ស ឆ្នាំ១៩៧០ ហើយប្រភេទមីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជានៅទស្សន៍វត្សឆ្នាំ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាព ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕

​ជាការកត់សំគាល់ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ យ៉ាងណាក្តី ដើម្បីទប់ទល់នឹងការចោទប្រកាន់នេះ អាជ្ញាធរមីន និងក្រសួងការបទេសកម្ពុជាជាដើមនោះ តែងតែចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងផ្ញើលិខិតទៅប្រធានអនុសញ្ញាអូតាវ៉ាដើម្បីបញ្ជាក់ពីការពិត។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm