អ្នកចាត់ការ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ថា បើ​ត្រៀម​មិនបាន​ល្អ ក្រុម​អាច​ធ្លាក់​ទៅ​លី​គ​ទី​២

2022/01/19 05:25:02 pm        82

​បាល់ទាត់៖ លោក ទេព ឡុង​រចនា អ្នកចាត់ការ​ក្រុម​កងយោធពល​ខេមរភូមិន្ទបាន​សម្ដែង​ការគាំទ្រ ចំពោះ​ការធ្វើកំណែទម្រង់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជានា​រដូវ​កាល​ថ្មី ដែល​នឹង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង ខណៈ​ក្រុម​ខ្លួន​ក៏ត្រូវ​ត្រៀម និង​រៀបចំ​ឲ្យ​បាន​ខ្លាំង​ដូចគ្នា បើ​មិន​ដូច្នោះអាច​ធ្លាក់​ទៅលេង​លី​គ​ទី​២ នា​ឆ្នាំក្រោយ។

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា ដើម្បី​ធ្វើការ​កែទម្រង់​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ឲ្យ​កាន់តែ​ស្ដង់ដារ និង​រីកចម្រើន​បន្ថែមទៀតឆ្ពោះទៅរក​ភាព​ស្មើមុខ​មាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​លក្ខខណ្ឌ​មួយចំនួនដែល​ជួយ​គាំទ្រ​ដល់​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អ្នកចាត់ការ​ក្រុម​ដដែល​បន្ដថា ជាមួយ​កំណែទម្រង់​នេះ ក្លិប​នីមួយៗត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​ខ្លាំងដើម្បី​បង្កើន​ការប្រកួតប្រជែង​ផង និង​ទាក់ទាញ​ទស្សនិកជន​ផង។ ដូច្នេះ​ក្រុម​កងយោធពល​ខេមរភូមិន្ទក៏បាន​រុះរើ​កីឡាករ​មួយចំនួន ហើយ​សម្រិតសម្រាំង​មកវិញ​នូវ​ធនធាន​កីឡាករ​ល្អៗ ទាំង​យុវជន និង​កីឡាករ​បរទេសដើម្បី​បង្កើន​ការប្រកួតប្រជែង​ថ្មី​នេះ​ផងដែរ។​​

​គួរ​ដឹងថា កាលពី​រដូវ​កាល​ឆ្នាំ​២០២១ កន្លងទៅ ក្រុម​កងយោធពល​ខេមរភូមិន្ទពុំបាន​សម្រេច​លទ្ធផល​គាប់ប្រសើរ​នោះទេ ក្រោម​ការដឹកនាំ​របស់​លោក​ Lee Tae Hoon ​ដោយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ នៃ​លី​គ​កំពូល​កម្ពុជា និង​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិក្រោយ​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ៤-០។ ការណ៍​នេះនាំ​ឲ្យ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក​ Lee Tae Hoon ​មុន​ការកំណត់ ហើយ​តែងតាំង​លោក ទេព ឡុង​រចនា មក​ដឹកនាំ​ជំនួស​វិញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm