លោក Putin ប្រាប់មេដឹកនាំអាហ្វ្រិកខាងត្បូង លោក Ramaphosa អំពីលទ្ធផលនៃជំនួបកំពូល នៅរដ្ឋ Alaska

2025/08/19 03:07:44 am        116


វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បាននិយាយប្រាប់សមភាគីអាហ្វ្រិកខាងត្បូងរបស់លោក គឺលោក Cyril Ramaphosa អំពីលទ្ធផលនៃជំនួបកំពូល កាលពីសប្តាហ៍មុន ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ប្រធានាធិបតី បានបញ្ជាក់ថា លោក Putin បានជជែកជាមួយសមភាគីរបស់លោកតាមទូរសព្ទ ហើយលោក Ramaphosa បានបង្ហាញការគាំទ្រដល់កិច្ចប្រឹងប្រែងការទូតដែលមានគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះសង្រ្គាមអ៊ុយក្រែនដែលកំពុងបន្តមាន។

ហើយជាមួយគ្នានេះ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-អាហ្វ្រិកខាងត្បូង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំង២ នៅលើវេទិកាអន្តរជាតិ ត្រូវបានបញ្ជាក់អះអាង»។

លោក Putin និងលោក Trump បានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក នៅទីក្រុង Anchorage ជាទីក្រុងធំបំផុតនៃរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ដែលនេះជាជំនួបលើកដំបូង រវាងមេដឹកនាំក្នុងតំណែងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ចាប់តាំងពីមានការផ្ទុះឡើងនូវសង្រ្គាម នៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ក្នុងនោះរួមមានទាំងសារព័ត៌មាន Tass ផងដែរ បានរាយការណ៍ថា លោក Putin នឹងបន្តការសន្ទនាជាអន្តរជាតិតាមទូរសព្ទជាបន្តបន្ទាប់ ដើម្បីជូនដំណឹងដល់សមភាគីរបស់លោក អំពីលទ្ធផលនៃកិច្ចប្រជុំកំពូល នៅ Alaska៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm