ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនសម្ពាធលើអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ដោយលោកបានអះអាងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អាចជ្រើសរើសផ្លូវបញ្ចប់សង្រ្គាមភ្លាមៗបាន ។
ថ្លែងពីលោក Zelenskyy រយៈពេល ១ថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់សតវិមាននាថ្ងៃចន្ទនេះ លោក Trump បានព្រមានថា ការចង់បានត្រឡប់មកវិញតំបន់គ្រីមៀ និងសមាជិកភាពអ៊ុយក្រែននៅអង្គការណាតូ លែងមាននៅលើតុចរចាទៀតហើយ នៅក្នុងដំណោះស្រាយសន្តិភាពណាមួយ ។
លោក Trumpនិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy អាចបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីភ្លាមៗបាន បើសិនជាលោកចង់ ឬមួយលោកក៏អាចបន្តសង្រ្គាមផងដែរ ។
លោកបន្តថា ត្រូវចាំថា ហេតុអ្វីបានជាសង្រ្គាមមួយនេះផ្ទុះឡើង ។ មិនអាចនោះទេឲ្យលោក Obama ផ្តល់តំបន់ Crimea កាលពីរយៈពេល ១២ឆ្នាំមុន ដោយគ្មានការផ្ទុះអាវុធនោះ ហើយអ៊ុយក្រែនក៏មិនអាចចូលរួមជាមួយអង្គការណាតូនោះដែរ ។ អ្វីៗមិនផ្លាស់ប្តូរបាននោះទេ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Trumpបានកើតមានឡើង ពេលដែលក្រុមមេដឹកនាំអឺរ៉ុប នឹងចូលរួមជាមួយលោក Zelenskyy ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ស្របពេលដែលមានក្តីបារម្ភនៅទីក្រុងព្រុចសែល និងទីក្រុងគីវថា ប្រធានាធិបតីសហរដ្ឋអាមេរិកអាចបញ្ចប់កិច្ចព្រមព្រៀងមួយដែលលំអៀងខ្លាំងលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៕