អាល្លឺម៉ង់ និយាយថា លោក Putin និងលោក Zelenskiy នឹងជួបគ្នាក្នុងពេលពីរសប្តាហ៍ខាងមុខនេះ

2025/08/19 03:27:28 pm        114

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកសរសើរលោកប្រធានាធិបតីអាមេរិក Donald Trump ដោយសារលោកបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យយល់ព្រមលើកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន នៅក្នុងជំនួបដ៏សំខាន់ដែលអធិការបតីអាល្លឺម៉ង់រូបនេះនិយាយថា ត្រូវបានយល់ព្រមដោយលោក Putin នៅក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Trump ហើយនឹងប្រព្រឹត្តទៅនៅពីរសប្ដាហ៍ខាងមុខ ក្នុងទីតាំងដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។

លោក Merz បានស្ថិតក្នុងគណៈប្រតិភូនៃមេដឹកនាំអឺរ៉ុប ដែលបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (១៨ សីហា) ដើម្បីផ្តល់ការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងជំនួបជាមួយលោក Trump។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Merz បាននិយាយថា "គេមិនដឹងឡើយថាតើប្រធានាធិបតីរុស្ស៊ី នឹងមានភាពក្លាហានក្នុងការចូលរួមកិច្ចប្រជុំកំពូលបែបនេះ ឬក៏អត់ ដូច្នេះហើយការបញ្ចុះបញ្ចូលគឺជាភាពចាំបាច់"។

លោក Merz បានបន្ថែមទៀតថា "ប្រធានាធិបតីអាមេរិក បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី តាមទូរសព្ទ ហើយបានយល់ព្រមថានឹងមានកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលពីរសប្តាហ៍ខាងមុខនេះ"។ អធិការបតីអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា លោក Trump ក៏បានយល់ព្រមដាក់ចេញនូវការអញ្ជើញមួយទៀតទៅកាន់កិច្ចប្រជុំត្រីភាគីនៅពេលក្រោយ បែបនេះទើបកិច្ចចរចាសន្តិភាពអាចចាប់ផ្តើមយ៉ាងពិតប្រាកដ។

លើសពីនេះ លោក Merz ក៏បាននិយាយថា លោក Trump ពិតជារីករាយណាស់ដែលអឺរ៉ុបរួបរួមគ្នាបែបនេះ ហើយការពិភាក្សារបស់មេដឹកនាំអឺរ៉ុបជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ឥឡូវនេះ នឹងងាកទៅរកព័ត៌មានលម្អិតស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        16
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm