ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាស ព្រមទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលហើយ

2025/08/19 04:02:47 pm        99

ប្រភពពីមន្រ្តីរបស់អេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទ (១៨ សីហា) ថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានយល់ព្រមលើសំណើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ជាមួយអ៊ីស្រាអែល ដែលរួមមានការវិលត្រឡប់នៃចំណាប់ថ្នូរពាក់កណ្តាលដែលត្រូវឃុំខ្លួននៅតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនពីពន្ធនាគារអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Basem Naim បានបញ្ជាក់ពីការយល់ព្រមរបស់ក្រុមនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក្រុមហាម៉ាសផ្ទាល់ក៏បាននិយាយថា បក្សពួកប៉ាឡេស្ទីនផ្សេងទៀត បានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការយល់ព្រមរបស់ពួកគេផងដែរ។

ពុំទាន់មានការឆ្លើយតបផ្លូវការរបស់អ៊ីស្រាអែល ចំពោះសំណើរបស់ក្រុមហាម៉ាស នេះនៅឡើយទេ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ថា សំណើត្រូវបានទទួលយកហើយ ជាអ្វីដែលអេហ្ស៊ីប និងកាតា បាននិងកំពុងសម្រុះសម្រួលរវាងភាគីជម្លោះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

ប្រភពពីមន្រ្តីអេហ្ស៊ីបនោះបានបញ្ជាក់ថា សំណើដែលទទួលយកដោយក្រុមហាម៉ាសនេះ រួមមានការផ្អាកប្រតិបត្តិការយោធាអ៊ីស្រាអែលរយៈពេល ៦០ថ្ងៃ និងបានគូសបញ្ជាក់ពីក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់ជម្លោះហ្កាហ្សា ដ៏បង្ហូរឈាមជិត ២ឆ្នាំមកនេះ។ ប្រភពដែលដឹងពីការចរចាបាននិយាយថា សំណើចុងក្រោយនេះស្រដៀងនឹងផែនការមុន ដែលដាក់ចេញដោយប្រេសិតពិសេសអាមេរិក លោក Steve Witkoff ក្នុងអ្វីដែលអ៊ីស្រាអែលធ្លាប់បានទទួលយករួចទៅហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm