មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរឆាប់រហ័ស ខណៈរិះគន់សមយុទ្ធកូរ៉េខាងត្បូង

2025/08/19 04:09:06 pm        142

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១៩ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើង ត្រូវការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយបានហៅសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា "ការបង្ហាញឆន្ទៈបង្កសង្គ្រាម"។

គួរឱ្យដឹងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ សមយុទ្ធខែលការពារសេរីភាព Ulchi ក្នុងសប្តាហ៍នេះ រួមទាំងហ្វឹកហ្វឺននូវការឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង តែងរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការលុកលុយ ហើយពេលខ្លះឆ្លើយតបវិញដោយការសាកល្បងអាវុធ ប៉ុន្តែទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននិយាយថា សមយុទ្ធទាំងនេះគឺជាការការពារសុទ្ធសាធ។

យោងតាមការបកប្រែជាភាសាអង់គ្លេសរបស់ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបង្ហាញថា លោក គីម បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់នាវាពិឃាតកងទ័ពជើងទឹកកាលពីថ្ងៃចន្ទថា៖ សមយុទ្ធនេះគឺជា "ការបង្ហាញយ៉ាងច្បាស់អំពី ... ចេតនារបស់ពួកគេក្នុងការរក្សាអរិភាព និងសកម្មភាពប្រឈមមុខយ៉ាងខ្លាំងក្លាបំផុត" ចំពោះកូរ៉េខាងជើង។

KCNA បន្តថា លោក គីម បានលើកឡើងយ៉ាងម៉ឺងម៉ាត់ថា បរិយាកាសសន្តិសុខបែបនេះតម្រូវឱ្យកូរ៉េខាងជើង "ពង្រីក" អាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយសង្កត់ធ្ងន់ថា សមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹង "ធាតុនុយក្លេអ៊ែរ"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm