វិទ្យាស្ថាន ISW៖ រុស្ស៊ីមិនអាចដណ្តើមយកតំបន់ Donetsk ទាំងមូលបានទេ លុះត្រាតែអ៊ុយក្រែន ដកកម្លាំងចេញ

2025/08/19 09:00:03 pm        131

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអាមេរិក លោក Donald Trump ថា ការទាមទារមួយរបស់លោកដើម្បីសន្តិភាពនៅអ៊ុយក្រែន គឺជាការគ្រប់គ្រងទាំងស្រុងលើតំបន់ Donbas ដែលបង្កើតឡើងដោយតំបន់ពីរគឺ Donetsk និង Luhansk។ យ៉ាងណាមិញ ស្ថាប័នសង្រ្គាមដ៏ធំមួយអះអាងថា គោលដៅបែបនេះអាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែន ដកកម្លាំងចេញពីតំបន់ Donetsk ជាមុនសិន។

លោក Putin បានព្យាយាមកាន់កាប់តំបន់ Donbas អស់ពេល ១១ឆ្នាំមកហើយ ចាប់តាំងពីប្រតិបត្តិការយោធាលើកដំបូងរបស់រុស្ស៊ី លើអ៊ុយក្រែន ទាក់ទងនឹងឧបទ្វីបគ្រីម៉េ ប៉ុន្តែសូម្បីតែបន្ទាប់ពីកិច្ចប្រឹងប្រែងយ៉ាងក៏ដោយ ក៏ទីក្រុងមូស្គូ នៅតែបរាជ័យក្នុងការកាន់កាប់ Donbas ទាំងមូលបាន ដោយសារកងកម្លាំងអ៊ុយក្រែននៅតែមានវត្តមានក្នុងទឹកដី Donetsk ហើយសង្ឃឹមថានឹងអាចធ្វើបែបនេះ ជាមួយនឹងការទាមទារអតិបរមាក្រោមការសម្របសម្រួលសន្តិភាពរបស់លោក Trump។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISW ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា រុស្ស៊ី នឹងមិនអាចដណ្តើមយកទឹកដីដែលនៅសេសសល់នៃតំបន់ Donetsk ទាំងមូលយ៉ាងឆាប់រហ័សតាមរយៈកម្លាំងបានទេ ខណៈកងកម្លាំងរុស្ស៊ី បានបរាជ័យអស់ជាងមួយទសវត្សរ៍មកហើយ។

បន្ទាប់ពីការវិភាគលើល្បឿនវាយរុលរបស់រុស្ស៊ីក្នុងតំបន់នេះ ISW និយាយថា៖ «រុស្ស៊ីអាចដណ្តើមយកតំបន់ Donetsk ទាំងមូលបានយ៉ាងឆាប់រហ័ស ប្រសិនបើអ៊ុយក្រែន យល់ព្រមតាមការទាមទាររបស់លោក Putin ហើយដកកម្លាំងចេញពីតំបន់នោះ»។ ស្ថាប័ន ISW នេះបន្ថែមថា ការអះអាងរបស់លោក Putin ដែលថា កម្លាំងរុស្ស៊ីនឹងដណ្តើមយកតំបន់ Donetsk ទាំងអស់បានដោយជៀសមិនរួច ប្រសិនបើសង្រ្គាមនៅតែបន្តទៅមុខនោះ ហាក់ដូចជាមិនមែនជាការពិតឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm