អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានផ្តល់ម៉ូតូដល់សិស្សជាប់និទ្ទេសA ក្នុងស្រុកស្ទឹងត្រង់

2022/01/19 06:28:02 pm        516

កំពង់ចាម៖ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ផ្តល់ជារង្វាន់លើកទឹកចិត្តជាម៉ូតូ និងថវិកាដល់សិស្សានុសិស្សដែលប្រលងជាប់និទ្ទេស A មកពីវិទ្យាល័យចំនួន៣ នៅក្នុងស្រុកស្ទឹងត្រង់។

ដើម្បីរួមចំណែកលើកទឹកចិត្តចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូត​ទទួល​បានលទ្ធផលល្អប្រសើរ នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និង​ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្ដល់ម៉ូតូ និងថវិកាមួយចំនួន ដល់សិស្សជាប់និទ្ទេស ជាប់ A ចំនួន១៣នាក់ ជាសិស្សរៀននៅវិទ្យាល័យចំនួន៣ ក្នុងស្រុកស្ទឹងត្រង់គឺ ៖ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ចំនួន ០៨នាក់ ។ ២.វិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ចំនួន ០២នាក់ ។ និង៣.វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ចំនួន ០៣នាក់ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក កៅ សុខអាន អភិបាលរងខេត្ត និងលោកឧញ៉ាព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ​ក្នុងខេត្តអាជ្ញាធរស្រុកស្ទឹងត្រង់ មាតា បិតា ឬអាណាព្យាបាលសិស្ស និងក្មួយៗចៅៗ ជាប់និទ្ទេស A ទាំង ២៣នាក់ផងដែរ ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង បានគូសបញ្ជាក់ថា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ក្មួយៗ ចៅៗខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរ ។ ឯកឧត្ដម បន្តថា ចៅៗក្មួយៗទាំងអស់គ្នា បានដឹងហើយថា ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេស ឧបសគ្គ នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ យ៉ាងណា​ក៏ដោយក៏ក្មួយៗ ចៅៗ នៅតែតស៊ូព្យាយាមខិតខំរៀនសូត្រជំនះនូវរាល់ឧបសគ្គចំពោះមុខ រហូត​ទទួល​បានលទ្ធផលផ្លែផ្កាដូចពេលនេះ ។

ឯកឧត្ដម បញ្ជាក់ដែរថា ជាការឆ្លើយតបទៅនឹងកិច្ចខិតខំ ក៏ដូចជា លទ្ធផលរបស់ក្មួយៗ ចៅៗ នាពេលនេះ ក្នុងនាមឯកឧត្ដម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកស្ទឹងត្រង់ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្តចំពោះក្មួយៗ ចៅៗជាមធ្យោបាយ និងថវិកាមួយចំនួនដើម្បី ក្មួយៗចៅៗ ​ប្រើប្រាស់ក្នុងអំឡុងពេលបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា ។

ម្យ៉ាងវិញទៀតការផ្ដល់ការលើកទឹកចិត្ត នាថ្ងៃនេះ វាក៏ជាគំរូដ៏ល្អ ​សម្រាប់ក្មួយៗចៅៗ ជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បីមានឱកាសទទួលបានរង្វាន់ដូចពេលនេះផងដែរ ។

នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវ​ខិតខំរៀន​សូត្របន្តទៅមុខទៀត ជាពិសេសការក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅ​ថ្នាក់កម្រិតឧត្ដមសិក្សា ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ​និងសង្គមជាតិ ឲ្យ​កាន់តែរីកចំរើនទ្វេរឡើង ។

សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ផ្ដល់ជូនសិស្សជាប់និទ្ទេស A ទាំង ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ម៉ូតូ ១គ្រឿង និងថវិកាចំនួន ២០ម៉ឺនរៀល ។

សូមរំលឹកដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនប្លងសរុប ចំនួន ៧.០៦៤នាក់ ស្រី ៣.៩៥៩នាក់ ។ ជាមួយនោះ​ សិស្សបានប្រលងជាប់សរុប ចំនួន ៤.៣៣៣នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១១៨នាក់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm