ប្រេងធ្លាក់ថ្លៃ ខណៈទីផ្សារសកលកំពុងពិចារណាលើលទ្ធភាពនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

2025/08/19 09:18:01 pm        371

តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងពាណិជ្ជកម្មតំបន់អាស៊ីក្នុងថ្ងៃអង្គារ (១៩ សីហា) នេះ ខណៈទីផ្សារសកលកំពុងតែគិតគូរយ៉ាងប្រយ័ត្នប្រយែងអំពីផែនការចរចាសន្តិភាពត្រីភាគីក្នុងចំណោមប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលអាចនាំទៅដល់ការបញ្ចប់ទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ី។

តម្លៃភាគហ៊ុនប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៧សេន ឬ ០,១១% មកនៅត្រឹម ៦៦,៥៣ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោងសកល ០០:០០គត់ ឈានចូលថ្ងៃអង្គារនេះ ខណៈតម្លៃហ៊ុនប្រេងឆៅរបស់អាមេរិក WTI សម្រាប់ការចែកចាយនៅខែកញ្ញា ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃពុធ (២០ សីហា) ស្អែកនេះ បានធ្លាក់ចុះ ៦សេន ឬ ០,០៩% មកនៅត្រឹម ៦៣,៣៦ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃប្រេងដែលប្រែប្រួលយ៉ាងប្រយ័ត្នប្រយែងនេះ បានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប នៅក្នុងសេតវិមាន កាលពីថ្ងៃចន្ទ ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

ក្រោយពីនោះ លោក Trump បាននិយាយថា លោកបានសន្ទនាតាមទូរសព្ទទៅសមភាគីរុស្ស៊ី លោក Vladimir Putin ហើយចាប់ផ្តើមរៀបចំកិច្ចប្រជុំរវាងលោក Putin និងលោក Zelenskiy ហើយក្រោយមកទៀតនឹងមានកិច្ចប្រជុំកំពូលត្រីភាគីក្នុងចំណោមប្រធានាធិបតីទាំងបីរូប៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm