WHO៖ Omicron មិនមែន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ចុងក្រោយ​ទេ ខណៈ​ករណី​ឆ្លង​សកល​កើន​ឡើង​ ២០%​ ក្នុង​មួយ​សប្ដាហ៍​

2022/01/19 07:25:36 pm        377

​WHO៖ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា វីរុស​រាតត្បាត​សកល​នេះ​នឹង​មិន​ចប់​ទេ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ជាច្រើន ដោយ​ព្រមាន​ថា កម្រិត​នៃ​ការ​ចម្លង​ខ្ពស់​ជុំវិញ​ពិភពលោកនឹង​ទំនងជា​នាំ​ឲ្យ​មាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីៗ​ទៀត ខណៈ​វីរុស​នេះ​មាន​សមត្ថភាព​ប្រែប្រួល​យ៉ាង​លឿន។

​លោកស្រី Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​នៃ​វីរុស Covid-19 របស់​អង្គ​ការ​សុខភាព​បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌​មាន​ ស្ដីពី​ការ​វិវឌ្ឍ​ន៍​នៃ​វីរុស​កូ​រ៉ូ​ណាក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា យើង​បាន​លឺ​ថា ​មនុស្ស​ជាច្រើន​លើក​ឡើង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ចុងក្រោយ។ និយាយ​បែបនេះ​គឺ​វា​មិន​ត្រូវ​ទេ ព្រោះ​វីរុស​នេះ​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​សកល​លោក​។​ ​ការ​ឆ្លង​ថ្មី​បាន​កើន​ឡើង​ក្នុង​រង្វង់​ ២០% នៅ​ទូទាំង​ពិភពលោកកាលពី​សប្ដាហ៍​មុន ដោយមាន​ករណី​ឆ្លង​ថ្មី​សរុប​ជិត ​១៩​លាន​នាក់ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​។ លោកស្រី Van Kerkhove បាន​កត់​សម្គាល់​ថា ការ​ឆ្លង​ថ្មី​ដែល​ពុំបាន​រាយការណ៍​នឹង​ធ្វើ​ឲ្យ​ចំនួន​ពិត​ប្រាកដ​ហក់​ឡើង​ខ្ពស់​។

​លោកស្រី​បន្ថែម​ថា នៅ​ពេល​នេះ​មិន​មែន​ជា​ពេលវេលា​ ដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ​ឡើយ ដូចជា​ការកាត់បន្ថយការ​ពាក់​ម៉ាស់ និង​គម្លាត​សុវត្ថិភាព​ជាដើម​។ លោកស្រី​បាន​អំពាវនាវ​ដល់​បណ្ដា​រដ្ឋាភិបាល​នានា​ ពង្រឹង​វិធានការ​ទាំងនោះដើម្បី​គ្រប់គ្រង​ការ​ចម្លង​វីរុស​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ និង​ទប់ស្កាត់​រលក​ចម្លង​នា​ពេល​អនាគត ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីៗ​លេច​វត្តមាន​ជា​បន្តបន្ទាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm