ក្រុមរៀបចំផែនការរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ចាប់ផ្តើមបង្កើតជម្រើសធានាសន្តិសុខអ៊ុយក្រែន

2025/08/20 03:53:06 pm        296

ក្រុមមន្ត្រី និងប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១៩ សីហា) ថា ក្រុមអ្នករៀបចំផែនការយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ណាតូ បានចាប់ផ្តើមស្វះស្វែងរកជម្រើសធានាសន្តិសុខក្រោយជម្លោះសម្រាប់ទីក្រុងគីវ បន្ទាប់ពីការសន្យារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជួយការពារអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់ខ្លួន កំពុងតែមានទំនុកចិត្តកាន់តែខ្លាំងដោយការសន្យាជួយធានាសន្តិសុខសម្រាប់ទីក្រុងគីវរបស់លោក Trump ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែសំណួរជាច្រើននៅតែមិនទាន់មានចម្លើយ។

ប្រភពពីមន្រ្តីបានប្រាប់រ៉យទ័រថា មន្ទីរបញ្ចកោណកំពុងអនុវត្តផែនការស្វែងរកជម្រើសលើការគាំទ្រដែលទីក្រុងវ៉ាស៊ីនតោន អាចផ្តល់ជូនអ៊ុយក្រែន លើសពីការផ្តល់សព្វាអាវុធ។ ប៉ុន្តែប្រភពក៏ព្រមានថា ជម្រើសណាមួយនឹងត្រូវការពេលវេលាសម្រាប់អ្នករៀបចំផែនការរបស់អាមេរិក និងអឺរ៉ុបក្នុងការកំណត់នូវអ្វីដែលអាចធ្វើទៅបានទាំងផ្នែកយោធា និងអាចទទួលយកបានចំពោះវិមានក្រឹមឡាំងផងដែរ។

ប្រភពដែលដឹងពីកិច្ចពិភាក្សាបានឱ្យដឹងទៀតថា ជម្រើសមួយក្នុងចំណោមនោះគឺការបញ្ជូនកងកម្លាំងអឺរ៉ុបទៅអ៊ុយក្រែន ប៉ុន្តែដាក់ឱ្យអាមេរិកជាអ្នកទទួលបន្ទុកបញ្ជាការ និងគ្រប់គ្រង ហើយទាហានទាំងនោះមិននៅក្រោមស្លាកណាតូទេ ប៉ុន្តែនឹងប្រតិបត្តិការក្រោមនាមប្រជាជាតិរបស់ពួកគេផ្ទាល់។ យ៉ាងណាមិញ ក្រសួងការបរទេសរុស្ស៊ី បានច្រានចោលយ៉ាងដាច់ខាតនូវការដាក់ពង្រាយទាហានពីប្រទេសណាតូ ក្នុងការជួយធានាកិច្ចព្រមព្រៀងសន្តិភាពបែបនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm