លោកTrump៖ គ្មានទ័ពជើងគោកទេ ប៉ុន្តែអាចមានការគាំទ្រតាមដែនអាកាសដើម្បីជួយដល់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

2025/08/20 04:12:11 pm        332

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានច្រានចោលការដាក់ទាហានជើងគោកសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ការគាំទ្រតាមដែនអាកាសជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

មួយថ្ងៃបន្ទាប់ពីលោក Trump បានសន្យាធានាសន្តិសុខដើម្បីជួយបញ្ចប់សង្រ្គាមក្នុងកិច្ចប្រជុំកំពូលនៅសេតវិមាន ផ្លូវឈានឆ្ពោះទៅរកសន្តិភាពនៅតែមិនប្រាកដប្រជា ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានត្រៀមដោះស្រាយនូវអ្វីដែលជាការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី «Fox & Friends»របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «នៅពេលនិយាយអំពីសន្តិសុខ អឺរ៉ុបមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពជើងគោក។ យើងមានឆន្ទៈក្នុងការជួយពួកគេក្នុងរឿងនេះ ជាពិសេសប្រហែលជាតាមដែនអាកាស។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទ រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាងមួយខែមកនេះទៅលើអ៊ុយក្រែន ដោយយានដ្រូនចំនួន២៧០គ្រឿងនិងមីស៊ីលចំនួន១០គ្រាប់។ ក្រសួងថាមពលបាននិយាយថា ការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រថាមពលក្នុងតំបន់ Poltava ភាគកណ្តាល ជាទីតាំងរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេសអ៊ុយក្រែន។

លោក Trump បានទទួលស្គាល់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រហែលជាមិនចង់ឲ្យមានកិច្ចព្រមព្រៀងនោះទេ ដោយនិយាយថា «យើងនឹងស្វែងយល់អំពីលោកប្រធានាធិបតី Putin នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ ការគាំទ្រតាមដែនអាកាសអាចមានទម្រង់ជាច្រើន ដូចជាប្រព័ន្ធការពារមីស៊ីល ឬយន្តហោះចម្បាំងដែលអនុវត្តនៅតំបន់គ្មានការហោះហើរ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm