លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ​ ហ៊ុន ​សែន​ព្រះវិហារ​ និងសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ

2025/08/20 05:19:48 pm        470

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និង​ទូរទស្សន៍​បាយ័ន បានដឹកនាំប្រតិភូ​អញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ​ ហ៊ុន​សែន​ព្រះវិហារ​ និងចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិព្រះវិហារ បម្រើ​ការ​នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ ក្នុង​អំឡុង​ពេល​សង្រ្គាម​ឈ្លាន​ពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងឱកាសនោះលោកជំទាវ ក៏បានសម្តែងនូវមរណៈ​ទុក្ខដ៏ក្រៀម​ក្រំ​ចំពោះ​ការ​ពលី​របស់​វីរ​កងទ័ព​កម្ពុជា ដែល​បាន​លះបង់​សាច់ស្រស់​​ឈាម​ស្រស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូ​វ​ឈ្លាន​ពាន​សៀម​មក​លើបូរណៈភាពទឹកដីរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរ​លោកជំទាវក៏បាន​ពាំនាំ​នូវ​ប្រសាស​ន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​​​ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន,​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​និង​លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ជូនពរដល់ពល​ករ​ ភ្នាក់ងារទេសចរ​ សន្តិ​អភិរក្ស​​របស់អាជ្ញាធរជាតិព្រះវិហារមានសុខភាពល្អទាំងអស់គ្នា​ ដើម្បីបម្រើការងារជូនជាតិ​ និង​ការ​ពារ​បេតិកភណ្ឌជូនជាតិយើងបន្តទៅមុខទៀត។

ជាមួយគ្នានោះ​លោកជំទាវ​ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគភ្នាក់ងារទេសចរ ពលករ​បរិស្ថាន និងពលករជំនាញជួសជុលប្រាសាទចំនួន៤៥នាក់ ដែល​ជាប់​គាំង​លើ​ភ្នំ​ប្រាសាទ​ព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាម ក្នុងម្នាក់ៗទទួលបាន អង្គរ១បាវ ទឹកត្រី១យួរ ឃីដ១ និង​ថវិកា​១​លាន​រៀល និងបុគ្គលិកចំនួន៤៥នាក់ទៀត ថវិកា៥០ម៉ឺនរៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm