របាយការណ៍៖ លោកElon Musk បោះបង់ចោលការបង្កើតគណបក្សទីបីនៅអាមេរិក ដោយពិចារណាគាំទ្រអនុប្រធានាធិបតី

2025/08/20 06:31:27 pm        144

កាសែត Wall Street Journal បាននិយាយកាលពីថ្ងៃអង្គារដោយសំអាងប្រភពពីមនុស្សដែលបានដឹងផែនការនេះថា លោកមហាសេដ្ឋី Elon Musk កំពុងដកថយយ៉ាងស្ងៀមស្ងាត់លើផែនការចាប់ផ្តើមបង្កើតគណបក្សនយោបាយថ្មីរបស់លោក ដោយប្រាប់សម្ព័ន្ធមិត្តថាលោកចង់ផ្តោតលើក្រុមហ៊ុនរបស់លោក ។ 

លោក Musk បានបង្ហាញឈ្មោះគណបក្ស 'America Party' នៅក្នុងខែកក្កដា បន្ទាប់ពីមានជម្លោះជាមួយប្រធានាធិបតី Donald Trump លើសេចក្ដីព្រៀងច្បាប់ស្ដីពីការកាត់បន្ថយពន្ធ និងចំណាយ។

កាសែតដដែលនេះ បាននិយាយថាថ្មីៗនេះលោកបានផ្តោតជាផ្នែកលើការរក្សាទំនាក់ទំនងជាមួយអនុប្រធានាធិបតីលោក JD Vance ហើយបានទទួលស្គាល់ថាការបង្កើតគណបក្សនយោបាយនោះ នឹងធ្វើឱ្យខូចទំនាក់ទំនងរបស់លោកជាមួយលោក Vance ។   

កាសែតខាងលើបាននិយាយថាលោក Musk ដែលជាអ្នកមានទ្រព្យច្រើនបំផុតលើពិភពលោក និងក្រុមសហការីរបស់លោកបានប្រាប់មនុស្សជិតស្និទ្ធនឹងលោក Vance ថាមហាសេដ្ឋីរូបនេះ កំពុងពិចារណាប្រើប្រាស់ធនធានហិរញ្ញវត្ថុមួយចំនួនរបស់លោកដើម្បីគាំទ្រលោក Vance ប្រសិនបើរូបលោកសម្រេចចិត្តឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៨ ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla (TSLA.O) រូបនេះ បើកទំព័រថ្មី ហើយក្រុមហ៊ុន SpaceX បានចំណាយប្រាក់ជិត ៣០០ លានដុល្លារក្នុងឆ្នាំ២០២៤ ដើម្បីជួយលោក Trump និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដោយបញ្ចេញឥទ្ធិពលយ៉ាងសម្បើមក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃអាណត្តិរបស់លោក Trump ជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលបានបង្កើតថ្មី ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        6
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm