សាលាTVET រៀបចំស្តង់ពិព័រណ៍ប្រចាំការរង់ចាំទទួលអតីតពលករមកពីថៃ​ចុះឈ្មោះ​រកការងារ និង​រៀនជំនាញ

2025/08/20 08:10:12 pm        415

នៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែសីហា នេះ ចាប់ផ្តើមពង្រីកសេវាកម្មខ្លួន ដោយ​បាន​តំឡើង​ស្តង់​ប្រចាំការ​រៀងរាល់ថ្ងៃ រង់ចាំទទួលអតីតពលករខ្មែរមកពីថៃ ចុះឈ្មោះស្វែង​រក​ការងារ​ធ្វើ​ផង​ និងចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្សេងៗផងដោយមិនមានគិតថ្លៃ​។

លោកគ្រូ តំណាងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី២០ ខែសីហានេះថា អនុវត្តគោលការណែនាំថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោ សែន ខេត្តកណ្តាល គឺបានរៀប​ចំ​ស្តង់​បើក​ការ​ប្រចាំការរៀងរាល់ថ្ងៃ រង់ចាំយុវជន ជាពិសេសរង់ចាំអតីតពលករខ្មែរមកពីប្រទេសថៃ មក​ពី​ធ្វើ​ការ​ឈ្មោះ ស្វែងរកឱកាសការងារ និងស្វែងរកឱកាសការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដោយ​មិន​គិត​ថ្លៃ ខណៈមកដល់ពេលនេះសាលាក៏ទទួលបានអតីតពលករខ្មែរមកពីថៃខ្លះៗដែរ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈវគ្គខ្លី នៅក្នុងកម្មវិធី​ផ្តល់​អាហា​រូបករណ៍​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេសជូនយុវជន ១លាន៥សែននាក់។

បើតាមអតីតពលករខ្មែរ មកពីប្រទេស បានថ្លែងថា ជាក់ស្តែងស្ទើរគ្រប់ពលករខ្មែរមកពីប្រទេសថៃ ភាគ​ច្រើនគឺធ្វើការងារដោយកម្លាំង មានភាពលំបាកនឿយហត់ ដោយសារ​មិន​មាន​ចំណេះ​ជំនាញ​វិជ្ជា​ជីវៈ​ ហើយបណ្តាអតីតពលករទាំងនោះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបង្កើត​កម្ម​វិធី​ផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ជូនយុវជន ១លាន៥​សែន​នាក់ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​មិន​មាន​គិតថ្លៃ ដើម្បីឲ្យគេងាយផ្លាស់នប្តូរឱកាសការងារថ្មីធ្វើនៅក្នុងស្រុកយើងវិញ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសាលាបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ TVETនៅទូទាំងប្រទេស ប្រមាណ៣៨កន្លែង បានអនុវត្ត​កម្ម​វិធី​ផ្តល់​អាហា​រូបករណ៍​សម្រាប់​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ ឬហៅ ថាកម្មវិធី TVET 1.5M មានប្រមាណ៩ជំនាញធំៗ ហើយ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះ មាន​អតីត​ពលករ​ខ្មែរមកពីប្រទេសថៃជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ហើយក៏មាន​មួយ​ចំនួន​ធំ​ទៀត​ដែរ គឺបានចុះឈ្មោះតាមប្រព័ន្ធអនឡាញរបស់ក្រសួង ដើម្បីស្វែងរក​ឱកាស​ការងារ​ថ្មី​ធ្វើ​ផ​ងដែរ។

គិតត្រឹមដំណាច់កក្កដាឆ្នាំ២០២៥ កម្មវិធី TVET 1.5M មានអ្នកស្នើចុះឈ្មោះចូលរៀនចំនួនជិត​១៤​ម៉ឺន​នាក់​ ហើយមានសិស្សកំពុងសិក្សានិងបានបញ្ចប់ សរុបជិត៩ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm